ព័ត៌មានអន្ដរជាតិ
ប្រធានក្រុមប្រឹក្សាសន្តិសុខ UN ទាស់សម្ដីជាមួយប្រធានាធិបតី ស៊ែប៊ី រឿងថេរវេលាថ្លែងសុន្ទរកថា
ស្ថិតនៅក្នុងសម័យអង្គប្រជុំក្រុមប្រឹក្សាអង្គការសហប្រជាជាតិ (UNSC) កាលពីថ្ងៃទី២២ ខែមេសា ប្រធានាធិបតីស៊ែប៊ីលោក Aleksandar Vucic ត្រូវបានប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្ដីបន្ទោសជាខ្លាំងពាក់ព័ន្ធនឹងរយៈពេលត្រូវឡើងថ្លែងសុន្ទរកថាអំពីបម្រែបម្រួលកម្ដៅពិភពលោក ។

លោកស្រី Vanessa Frazier ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានរៀបរាប់ថា នៅក្នុងអង្គប្រជុំមានការព្រមព្រៀងបែងចែកថេរវេលារៀងៗខ្លួនរួចហើយ ពោលគឺម្នាក់ចំនួន ៣ នាទីរវាងលោក Vucic និងលោកស្រីប្រធានាធិបតីកូសូវ៉ូ Vjosa Osamni-Sadriu ។ យ៉ាងណាមិញ លោក Vucic បែរជាជំទាស់នឹងការអះអាងខាងលើ ហើយនិយាយថា មិនមានការព្រមព្រៀងគ្នាជាមុនទៅវិញ ។
ជាការឆ្លើយតប លោកស្រី Frazier បានបញ្ជាក់វិញដែរថា អនុប្រធានរបស់លោកស្រីបានធ្វើកិច្ចព្រមព្រៀងច្បាស់លាស់ហើយជាមួយលោក Vucic ហើយលោកស្រីជឿជាក់ថា អនុប្រធានរបស់លោកស្រីមិនមែនជាមនុស្សដែលនិយាយកុហកនោះទេ ។

ក្រោយលើកឡើងដូច្នេះ លោកស្រី Frazier ក៏បាននិយាយប្រាប់លោក Vucic សាជាថ្មីថា លោកអាចនិយាយបានត្រឹមតែ ៣ នាទីប៉ុណ្ណោះ ។ ឮបែបនេះ លោក Vucic ក៏ចុះពីឆាក ហើយនិយាយអរគុណលោកស្រី Vucic ។
ទាក់ទិននឹងបញ្ហាតឹងសរសៃកមួយឆាវខាងលើ លោកស្រី Caroline Ziadeh តំណាងពិសេស និងជាប្រធានបេសកកម្មរដ្ឋបាលបណ្ដោះអាសន្នអង្គការ UN បានលើកឡើងថា “ភាពមិនទុកចិត្តគ្នានៅតែកើតឡើងខ្ពស់ ហើយវាត្រូវតែដោះស្រាយឲ្យបាន ។ UN នឹងនៅតែបន្តគាំទ្រកិច្ចសន្ទនាដែលសម្របសម្រួលដោយ EU ទុកជាវេទិកាស្វែងរកដំណោះស្រាយឯកភាពលើបញ្ហាដែលមិនទាន់ដោះស្រាយ” ៕
ដោយ ៖ ឈាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


