ព័ត៌មានជាតិ
លុបចោលសវនាការទាំងអស់ ដោយសា “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ”
សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអះអាងថា ដោយសារស្ថានភាព នៃការចម្លងជំងឺកូរឹង-១៩ ក្នុង “ព្រឹត្តិការណ៍សហគមម៍ ២០ កុម្ភៈ” មានការរីករាលដាលឆាប់រហ័ស និងស្មុគស្មាញជាងព្រឹត្តិការណ៍សហគមន៍មុនៗ សាលាដំបូង និងអយ្យការសម្រេចលើកពេលសវនាការគ្រប់សំណុំរឿង ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី នេះបើតាមការបញ្ជាក់ពីលេខាធិការដ្ឋានរដ្ឋបាល នៃសាលាដំបូងរាជធានីភ្នំពេញ។

សេចកក្តីជូនដំណឹងចុះថ្ងៃទី២៣ ខែកុម្ភៈ បញ្ជាក់ថា “ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលក្នុងសហគមន៍បន្ថែមទៀត សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេច “លើកពេលសវនាកា ដែលបានគ្រោងទុកនៅចន្លោះពេលពីថ្ងៃទី២៤ ខែកុម្ភៈ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នៅពេលក្រោយវិញ។ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងកំណត់កម្មវិធីសវនាការឡើងវិញ ក្រោយពីស្ថានភាពជំងឺកូរឹង-១៩ ក្នុងព្រឹត្តិការណ៍សហគម ២០ កុម្ភៈ” បានធូរស្រាល។
ដោយឡែកពាក់ព័ន្ធ នឹងសំណុំរឿងចាំបាច់មួយចំនួន ចៅក្រមពិនិត្យ និងចាត់ការតាមការជាក់ស្តែង យោងតាមករណីទីមួយៗ ដោយគោរពតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងកាត់បន្ថយការប្រមូលផ្ដុំ។
ចំពោះការបំពេញការងាររដ្ឋបាលប្រចាំថ្ងៃ និងការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ នៅដំណើរការជាធម្មតា ប៉ុន្តែថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ត្រូវបំពេញភារកិច្ចរបស់ខ្លួនដោយប្រកាន់ខ្ជាប់នូវវិធានការ អនាម័យ ពាក់ម៉ាស លាងដៃ រក្សាគម្លាត ចៀសវាងការប្រមូលផ្តុំ និងតាមដានសុខភាពជាប្រចាំ៕
អត្ថបទ ៖ កោះកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


