Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​ ត្រៀម​បញ្ជូន​ក្រុម​អវកាសយានិក​ថ្មី​ទៅ​កាន់​ស្ថានីយ​អវកាស Tiangong

បានផុស

នៅ

ក្រុម​អវកាសយានិក​ថ្មី​របស់​​ចិន នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ស្ថានីយ​អវកាស Tiangong នា​​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែ​មេសា នេះ ដោយ​​ធ្វើ​ដំណើរ​ចេញ​ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយ​រណប Jiuquan ស្ថិត​នៅ​ភាគ​​ពាយ័ព្យ​ប្រទេស។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ទីភ្នាក់ងារ​អវកាស​ចិន China Manned Space Agency (CMSA)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​បេសកកម្ម​លើក​នេះ នឹង​ត្រូវ​ដឹក​នាំ​​​ដោយ​លោក Ye Guangfu ដែល​ជា​អ្នក​បើក​យន្តហោះ​ចម្បាំង​ និង​ជា​​អវកាសយានិក​មួយ​រូប​ ធ្លាប់​ចូលរួម​ក្នុង​ក្រុម​អវកាសយានិក Shenzhou-13 កាល​ពី​ឆ្នាំ​២០២១​កន្លង​ទៅ។ កូន​ក្រុម​របស់​លោក Guangfu មាន​អវកាសយានិក​ពីរ​រូប​ដូចជា លោក Li Cong និង​លោក Li Guangsu ដែល​​នឹង​ត្រូវ​បញ្ជូន​ទៅ​​លំហ​អវកាស​ជា​លើក​ដំបូង។

ចាប់​តាំង​ពី​ស្ថានីយ​អវកាស Tiangong ត្រូវ​​បាន​សាងសង់​រួច​​នៅ​ឆ្នាំ​២០២២​មក ចិន​​តែង​បញ្ជូន​ក្រុម​អវកាសយានិក​ផ្លាស់​វេន​គ្នា​ជានិច្ច​ទៅ​ប្រចាំ​ការ។ ក្នុង​មួយ​លើកៗ​មាន​អវកាសយានិក​ចំនួន ៣​រូប ដែល​តម្រូវ​ឲ្យ​នៅ​ទីនោះ​រយៈពេល ៦ខែ។ ក្រុម​​អវកាសយានិក​ថ្មី​លើក​នេះ នឹង​ត្រូវ​ជំនួស​ក្រុម​ចាស់ (Shenzhou-17) ដែល​​ត្រូវ​បាន​គេ​​បញ្ជូន​ទៅ​ស្ថានីយ Tiangong កាល​ពី​ខែ​តុលា ឆ្នាំ​២០២៣​កន្លង​មក។

បេសកកម្ម​របស់​ក្រុម​ថ្មី Shenzhou-18 មាន​ដូចជា​ការ​អនុវត្ត​ពិសោធន៍​​លើ​រូបវិទ្យា និង​ទំនាញ ព្រម​ទាំង​វិទ្យាសាស្ត្រ​ជីវិត។

លោក Lin Xiqiang អគ្គនាយក​រង​ទីភ្នាក់ងារ​​អវកាស​ចិន CMSA បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក Xinhua ថា ក្រុម Shenzhou-18 ក៏​នឹង​​អនុវត្ត​ផង​ដែរ​នូវ​គម្រោង​​​ស្រាវជ្រាវ​​ឧស្ម័ន​ផ្ទះ​កញ្ចក់​សកល​កម្រិត​ខ្ពស់។

ស្ថានីយ​អវកាស Tiangong ប្រៀប​​​ដូច​ជា​គ្រាប់​ត្បូង​ដ៏​មាន​តម្លៃ​​មួយ​របស់​ចិន​នៅ​ក្នុង​កម្មវិធី​រុករក​លំហ ដែល​ធ្លាប់​បាន​​​បញ្ជូន​​​យាន​គ្មាន​មនុស្ស​បើក​នៅ​លើ​ភព​អង្គារ និង​​ផ្ទៃ​ព្រះ​ចន្ទ។ កាន់​តែ​ពិសេស​ជាង​​នេះ ស្ថានីយ​អវកាស Tiangong បាន​ជួយ​លើក​មុខមាត់​មហាយក្ស​ចិន​ឲ្យ​ក្លាយ​ជា​​ប្រទេស​​ឈរ​នៅ​លេខ​រៀង​ទី​៣​លើ​ពិភពលោក ដែល​មាន​សមត្ថភាព​ដាក់​មនុស្ស​ឲ្យ​ប្រចាំការ​​ក្នុង​​គន្លង​តារាវិថី​បាន។

ស្ថានីយ​អវកាស Tiangong ត្រូវ​គេ​រំពឹង​ថា នឹង​ស្ថិត​នៅ​ក្នុង​គន្លង​​​​កម្រិត​ទាប​​ចន្លោះ​ពី ៤០០ ទៅ ៤៥០​គីឡូម៉ែត្រ​ពី​ផែនដី យ៉ាង​ហោច​ក៏​១០​ឆ្នាំ​ទៀត​ដែរ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម