ព័ត៌មានជាតិ
ស្ថានទូតចិន ប្រគល់ម៉ាស៨៤កេសជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩
ភ្នំពេញ ៖ ម៉ាសពេទ្យចំនួន៨៤កេសស្មើនឹង១០០៨០០ម៉ាស(ដប់ម៉ឺនប្រាំបីរយ)ដែលជាអំណោយរបស់សាធារណរដ្ឋប្រជាមានិតចិន តាមរយៈស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះបានរីករាលដាលចូលក្នុងសហគមន៍ជាថ្មីម្តងទៀត នោះគឺព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

ពិធីប្រគល់និងទទួលខាងលើនេះ បានធ្វើឡើងនារសៀលថ្ងៃទី២៣កុម្ភៈឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជានិងលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

លោកឃួង ស្រេង នៅក្នុងឱកាសនោះបានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រជាជនចិននិងថ្នាក់ដឹកនាំចិនដែលតែងតែជួយប្រទេសកម្ពុជាកន្លងមក។ ជាក់ស្តែងនៅក្នុងពេលនេះ ប្រទេសចិន បានផ្ដល់ម៉ាសពេទ្យជាច្រើនម៉ឺនបន្ទះថែមទៀតជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមក្នុងការទប់ស្កាត់នូវជំងឺ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។ ក្នុងនាមប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិយាយរួមនិងក្នុងនាមប្រជាពលរដ្ឋនៅទូទាំងប្រទេសនិយាយដោយឡែក លោកសូមថ្លែងការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រទេសចិនដែលបានជួយមកដល់កម្ពុជា នូវម៉ាសទាំង៨៤កេសនេះ។ នេះបានបង្ហាញអោយឃើញពីទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាងប្រទេសកម្ពុជានិងប្រទេសចិន កាន់តែល្អប្រសើរមួយកម្រិតថែមទៀត។

លោកឃួង ស្រេង ក៏បានប្ដេជ្ញាចិត្តផងដែរថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ នឹងប្ដេជ្ញាចិត្តធ្វើការទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះឲ្យទទួលបានជោគជ័យ។

លោក វ៉ាង វិនធាន ក្នុងឱកាសនោះក៏បានលើកឡើងផងដែរថា ដោយមើលឃើញប្រទេសកម្ពុជាដែលជាប្រទេសជាមិត្ត មានការរីករាលដាលនូវជំងឺកូវីដ-១៩ ដល់សហគមន៍ជាថ្មីម្ដងទៀតនោះ ក្នុងនាមសាធារណៈរដ្ឋប្រជាមានិតចិនក៏បានប្រគល់នូវម៉ាស់ទាំង៨៤កេសនេះ មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដើម្បីធ្វើយ៉ាងណាឱ្យឲ្យការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ទទួលបានជោគជ័យ៕
ដោយ ៖ ស្រីរ័ត្ន



-
ព័ត៌មានជាតិ២០ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


