ព័ត៌មានជាតិ
ទូតចិនប្រកាសផ្ដល់ជំនួយ១០ម៉ឺនដុល្លារជួយដល់ជនភៀសសឹកកម្ពុជា
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅរាជធានីភ្នំពេញ លោក វ៉ាង វិនពីន បានប្រកាសផ្ដល់ជំនួយជាថវិកា១០ម៉ឺនដុល្លារសម្រាប់ជួយដល់ជនភៀសសឹករបស់កម្ពុជា ដែលកំពុងស្នាក់នៅក្នុងជំរុំភៀសខ្លួន ក្នុងខេត្តឧត្តរមានជ័យ។

លោក វ៉ាង វិនពីន បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក នាព្រឹកថ្ងៃទី២ ខែសីហានេះថា «ស្ថានទូតចិនប្រចាំកម្ពុជា នឹងផ្តល់ជំនួយចំនួន១០ម៉ឺនដុល្លារដល់ប្រជាពលរដ្ឋនៅទីតាំងជនភៀសខ្លួន នៅវត្តភ្នំថ្មកំបោរ ភូមិពោធិ៍ចាស់ ឃំបេង ស្រុកបន្ទាយឣំពិល ខេត្តឧត្តរមានជ័យ ដើម្បីជួយកែលំឣជីវភាពរស់នៅ»។
លោកឯកអគ្គរដ្ឋទូតចិន ក៏បានជូនពរដល់ប្រជាជនកម្ពុជាដែលជាជនរងគ្រោះដោយសង្រ្គាមឣាចត្រឡប់ទៅផ្ទះវិញឱ្យបានឆាប់ផងដែរ។

ការប្រកាសផ្ដល់ជំនួយនេះ បានធ្វើឡើងក្នុងពេលដែលលោក វ៉ាង វិនពីន បានចុះទៅមើលដោយផ្ទាល់ដល់ទីតាំងស្នាក់នៅរបស់ជនភៀសខ្លួនកម្ពុជា ដែលបានរត់គេចពីការវាយប្រហារដោយអាវុធពីសំណាក់យោធាថៃក្នុងការឈ្លានពានមកលើកម្ពុជា កន្លងមក។
ក្នុងដំណើរចុះពិនិត្យទីតាំងជនភៀសខ្លួននេះគឺត្រូវបានដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ដែលមិនត្រឹមវត្តមានលោកឯកអគ្គរដ្ឋទូតចិនប៉ុណ្ណោះទេ ក៏មានវត្តមានអង្គទូត តំណាងអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិជាច្រើនទៀត បានចុះទៅកាន់តំបន់ព្រំដែន ក្នុងខេត្តឧត្តរមានជ័យ ដែលជាទិសសមរភូមិប្រយុទ្ធគ្នារវាងកម្ពុជា និងថៃ ក្នុងរយៈពេល៥ថ្ងៃកន្លងមក។

អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី បានថ្លែងឱ្យដឹងថា ដំណើរចុះពិនិត្យបញ្ហាតាមព្រំដែនរវាងកម្ពុជា និងថៃ ដែលដឹកនាំដោយប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គឺបានប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ នៅថ្ងៃទី១ ខែសីហា ម្សិលមិញ និងនៅថ្ងៃទី២ ខែសីហានេះ។

បើតាមអ្នកនាំពាក្យក្រសួងការបរទេស ដំណើរចុះពិនិត្យដោយមានការចូលរួមដោយអង្គទូត តំណាងអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅពេលនេះ គឺដើម្បីចុះត្រួតពិនិត្យតាមតំបន់រងផលប៉ះពាល់នៅខេត្តឧត្ដរមានជ័យ ដែលបង្កឡើងពីការវាយប្រហារដោយយោធាថៃ ពិសេសទីតាំងដែលយោធាថៃបានប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែកប្រភេទ MK-84 តែមិនទាន់ផ្ទុះនៅឡើយ និងទីតាំងភូមិដ្ឋាន វត្ត សាលា ដែលរងការខូចខាតដោយការទម្លាក់គ្រាប់នេះ។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏នឹងដឹកនាំអង្គទូត និងតំណាងអង្គការអន្តរជាតិ ដើម្បីចុះជួបសួរសុខទុក្ខ និងចែកអំណោយមួយចំនួនដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅសមរភូមិជួរមុខ ក្នុងខេត្តឧត្តរមានជ័យ ព្រមទាំងចុះសួរសុខទុក្ខជនភៀសសឹក៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


