ព័ត៌មានជាតិ
លោក ឃឹម ហ្វីណង់ ៖ បើជ្រុលជាបបួលគ្នាលេង គួរលេងយ៉ាងណាឱ្យមានប្រយោជន៍
ក្រោយមានការផុសផុលលេងសើច ទាក់ទងនឹងបន្លែម្រះ តាមរូបភាពផ្សេងៗ ដោយមានទាំងការប្រៀបធៀប នូវរសជាតិ និងលើកចំណុចអវិជ្ជមានជាដើមផងនោះ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ណែនាំថា បើជ្រុលជាបបួលគ្នាលេង គួរលេងយ៉ាងណាឱ្យមានប្រយោជន៍។ នេះបើតាមរយៈសារពីគណនីបណ្តាញទំនាក់ទំនងសង្គម របស់លោកនៅរសៀលថ្ងៃទី២៦ មេសានេះ។

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានលើកយករឿងផលិតមាតិកា ដោយយកកសិផលខ្មែរ «បន្លែម្រះ» ទៅលេងសើច ដូចជាឈប់គាំទ្របន្លែ ផ្លែឈើ ឬកសិកផលណាមួយជាដើម ដោយលោកយល់ថា សកម្មភាពនេះ អាចនឹងប៉ះពាល់ដល់អ្នកដាំពិតមែន។

ហេតុនេះ មន្ត្រីក្រសួងកសិកម្មរូបនេះ សុំឱ្យមានការយោគយល់ និងគួរលេងយ៉ាងណាឱ្យមានប្រយោជន៍ ហើយជៀសវាងលេងអ្វីដែលធ្វើឱ្យប៉ះពាល់ដល់មុខរបរ និងជីវភាពរបស់ប្រជាកសិកររបស់ខ្មែរ។
ទន្ទឹមនេះ លោកក៏បានស្នើឱ្យសាធារណជន ជួយផ្សព្វផ្សាយបន្តពីហ្វេសប៊ុកផេក «ដាំដោយខ្មែរ Planted by Khmer» ដែលជាផេកគាំទ្រកសិផលក្នុងស្រុករបស់ក្រសួង ដោយលើកឡើងថា សកម្មភាពបែបនេះ នឹងបានជាប្រយោជន៍ដល់ប្រជាកសិករខ្មែរដោយផ្ទាល់ផង ក៏ដូចជាជួយជំរុញការគាំទ្រ ការប្រើប្រាស់កសិផល ក្នុងស្រុកផង៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


