សេដ្ឋកិច្ច
Microsoft នឹងវិនិយោគ ១,៧ ពាន់លានដុល្លារលើ Cloud, AI នៅឥណ្ឌូនេស៊ី
រដ្ឋធានីហ្សាការតា៖ ក្រុមហ៊ុន Microsoft នឹងបោះទុនវិនិយោគចំនួន១,៧ ពាន់លានដុល្លារក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីផ្តល់លទ្ធភាពដល់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះជាមួយនឹងសេវាកម្មពពក និងបញ្ញាសិប្បនិមិត្ត(AI) រួមទាំងការសាងសង់មជ្ឈមណ្ឌលទិន្នន័យផងដែរ។ នេះបើយោងតាមលោកនាយកប្រតិបត្តិ Satya Nadella ថ្លែងកាលពីថ្ងៃអង្គារ។

យោងតាមសារព័ត៌មានរបស់សិង្ហបុរី ទីក្រុងហ្សាការតាគឺជាកន្លែងដំបូងគេរបស់លោក Nadella ក្នុងដំណើរទស្សនៈកិច្ចរបស់គាត់មកកាន់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ខណៈដែលក្រុមហ៊ុនអាមេរិកមួយនេះកំពុងផ្សព្វផ្សាយអំពីបច្ចេកវិទ្យា AI ជំនាន់ថ្មីរបស់ខ្លួនដើម្បីជំរុញកំណើន។ លោកនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី និងថៃនៅចុងសប្តាហ៍នេះផងដែរ។

លោក Nadella បាននិយាយថា៖« ក្រុមហ៊ុន Microsoft នឹងពង្រីកការវិនិយោគលើការសាងសង់មជ្ឈមណ្ឌលទិន្នន័យកុំព្យូទ័រលើពពកនៅក្នុងប្រទេសឥណ្ឌូនេស៊ីដែលមានទុនវិនិយោគចំនួន ១,៧ ពាន់លានដុល្លារ ដើម្បីនាំយកហេដ្ឋារចនាសម្ព័ន្ធ AI ចុងក្រោយ និងអស្ចារ្យបំផុតមកកាន់ប្រទេសឥណ្ឌូនេស៊ី»។
លោក Nadella បាននិយាយថា Microsoft នឹងបណ្តុះបណ្តាលមនុស្ស ២,៥ លាននាក់នៅអាស៊ីអាគ្នេយ៍លើការប្រើប្រាស់ AI នៅឆ្នាំ ២០២៥ ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


