ព័ត៌មានអន្ដរជាតិ
Microsoft កើនភាគហ៊ុនខ្ពស់ ក្រោយអតីត CEO ក្រុមហ៊ុន AI មកចូលរួមជាមួយ
ភាគហ៊ុនក្រុមហ៊ុន Microsoft បានហក់ឡើងដល់កម្រិតខ្ពស់កាលពីថ្ងៃចន្ទ បន្ទាប់ពីក្រុមហ៊ុនបញ្ជាក់ថា លោក Sam Altman អតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Open AI នឹងចូលរួមជាមួយ Microsoft ដើម្បីអភិវឌ្ឍន៍លើផ្នែកបច្ចេកវិទ្យា AI ។

ភាគហ៊ុនរបស់បច្ចេកវិទ្យា Behemoth បានកើនឡើង ២.១ ភាគរយដល់កម្រិតខ្ពស់បំផុតក្នុងតម្លៃ ៣៧៧.៤៤ ដុល្លារ កាលពីថ្ងៃចន្ទ ដោយបានបំបែកកំណត់ត្រាមុន ដែលមានតម្លៃ ៣៧៦.១៧ ដុល្លារ បន្ទាប់ពីភាគហ៊ុនបានធ្លាក់ចុះ ១.៧ ភាគរយកាលពីថ្ងៃសុក្រសប្ដាហ៍មុន ។
ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន Microsoft ដែលជាអ្នកពាក់ព័ន្ធធំបំផុតរបស់បច្ចេកវិទ្យា AI ក៏មានទុនវិនិយោគ ១៣ ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុន Open AI ។

ដូចគ្នានេះដែរ បន្ទាប់ពីលោក Sam Altman ដែលត្រូវបណ្តេញចេញកាលពីថ្ងៃសុក្រសប្តាហ៍មុន, សហស្ថាបនិកក្រុមហ៊ុន Open AI មួយរូបទៀត គឺលោក Greg Brockman ក៏បានលាឈប់ផងដែរ ហើយនឹងទៅចូលរួមជាមួយ Microsoft ដូចគ្នា ។
គួរឲ្យដឹងថា ភាគហ៊ុនរបស់ Microsoft បានកើនឡើងប្រហែល ៥៦ ភាគរយ សម្រាប់ឆ្នាំនេះ ខណៈក្ដីរំពឹងរបស់ក្រុមហ៊ុនរំពឹងនឹងមានការកើនឡើងដល់គោលដៅ ៤២៥ ដុល្លារ បន្ទាប់ពីលោក Altman និងលោក Brockman ចូលរួមជាមួយក្រុមហ៊ុន ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNN
-
ព័ត៌មានជាតិ១៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


