កីឡា
Sancho លែងខ្វល់ពីអនាគត ខណៈកំពុងរីករាយនៅ Dortmund
កីឡាករ Jadon Sancho វ័យ២៤ឆ្នាំ កំពុងធ្វើបានល្អជាក្រុម Dortmund ខណៈរូបគេលេងក្នុងនាមជាកីឡាករខ្ចីជើងពីក្រុមបិសាចក្រហម Manchester United។

អនាគតរបស់កីឡាករ Jadon Sancho មិនទាន់អាចកំណត់បាននៅឡើយ ប៉ុន្តែរូបគេកំពុងរីករាយក្នុងការលេងឲ្យក្លិបចាស់ Borussia Dortmund។ ជាពិសេស បន្ទាប់ពីរូបគេបានជួយក្រុមយកឈ្នះ Paris Saint-Germain ១-០ ការប្រកួតជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League។
កីឡាករ Sancho បាននិយាយថា ៖«ខ្ញុំពិតជាមិនដឹងថាតើខ្ញុំនឹងបន្តស្នាក់នៅ Dortmund ឬត្រឡប់ទៅ Man United វិញទេ។ ខ្ញុំកំពុងផ្ដោតលើការប្រកួតពេលបច្ចុប្បន្ន។ ខ្ញុំមានអារម្មណ៍ពិសេសជាមួយ Dortmund ពីព្រោះខ្ញុំមកទីនេះនៅតាំងពីអាយុ១៧ឆ្នាំ។ ក្លិបនេះបានជួយខ្ញុំឲ្យមានអនាគត។ ខ្ញុំតែងតែផ្តល់អ្វីដែលល្អបំផុតសម្រាប់ក្លិបនិងអ្នកគាំទ្រនៅទីនេះ»។

កីឡាករ Jadon Sancho បានត្រឡប់ទៅ Borussia Dortmund នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ក្នុងលក្ខខ័ណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាល។ កីឡាករចង់ចាកចេញពី Manchester United ក្រោយត្រូវបានដកឈ្មោះចេញពីក្រុមក្រោមការដឹកនាំរបស់លោក Erik ten Hag ក្រោមហេតុផលការដាក់ពិន័យ
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


