Connect with us

ជីវិតកម្សាន្ដ

តារាចម្រៀងហុងកុង Steven Cheung ធ្លាក់ខ្លួនខ្លាំង សូម្បីលុយបង់ភ្លើងក៏គ្មានផង

បានផុស

នៅ

តារាចម្រៀង Steven Cheung ត្រូវបានគេឃើញនៅតាមដងផ្លូវក្នុងទីក្រុងហុងកុង ជាមួយនឹងសក់ក្រាស់ ពុកចង្ការ និងស្លៀកសំលៀកបំពាក់មិនស្អាត បន្ទាប់ពីរៀបការបានប្រាំឆ្នាំ បង្កើតបានកូនប្រុសបួននាក់ រូបលោកបានប្រឈមមុខនឹងការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងខ្លាំង។

ដូចដែលបានរាយការណ៍ដោយសារព័ត៌មាន Ifeng មនុស្សជាច្រើនបានកត់សម្គាល់ថា Cheung ឥឡូវនេះមើលទៅ ដូចជាបុរសចំណាស់ និងឆោតល្ងង់ម្នាក់ប៉ុណ្ណោះ ។ ក្នុង​ការ​ផ្សាយ​បន្ត​ផ្ទាល់​កាល​ពី​ពេល​ថ្មីៗ​នេះ តារា​ចម្រៀង​រូប​នេះ​បាន​បង្ហើប​ថា ភ្លើង​របស់​លោក​ត្រូវ​បាន​កាត់​ផ្តាច់​ដោយ​សារ​តែ​វិក័យប័ត្រ​មិន​បាន​បង់។ គាត់បានចែករំលែកលេខកូដបង់ប្រាក់នៅលើបណ្តាញសង្គម ដោយអំពាវនាវឲ្យមានជំនួយហិរញ្ញវត្ថុពីសាធារណៈជន។

ចំណែកឯប្រពន្ធរបស់គាត់ឈ្មោះ Au Yin Man ក៏បានសម្តែងការខកចិត្ត និងបាក់ទឹកចិត្តជាចំហផងដែរ។ ដោយ​លំបាក​​គ្មាន​ភ្លើង​សម្រាប់​ចម្អិន​អាហារ ទឹកដោះគោ ឬ​ទឹក​ឆ្អិន​សម្រាប់​រៀបចំ​រូបមន្ត​សម្រាប់​កូន នាង​បាន​រក​ឃើញ​ថា​ស្ថានភាព​​ទ្រាំ​មិន​បាន​ និង​ចង់​បញ្ចប់​អាពាហ៍ពិពាហ៍​។

ស្ថានភាព​របស់​គូស្នេហ៍​មួយ​គូ​នេះ​បាន​បង្ក​ឲ្យមានការ​ជជែក​គ្នា​យ៉ាង​ឆាប់រហ័ស​នៅលើ​បណ្តាញ​សង្គម​ ខណៈ​ខ្លះ​ផ្តល់​ការ​គាំទ្រ និង​ជួយ​ខ្លះ​ទៀត​រិះគន់​តារា​ចម្រៀង​រូប​នេះ​ថា​បាន​កេង​ចំណេញ​កេរ្តិ៍​ឈ្មោះ​ដើម្បី​ទទួល​បាន​ការ​អាណិត។

ថ្វីបើយ៉ាងណាក៏ដោយ Steven Cheung ហាក់​មិន​ខ្វល់នឹង​ការ​រិះគន់​នោះ​ទេ។ លោក​បាន​បង្ហើប​ថា បច្ចុប្បន្ន​លោក​ពឹង​ផ្អែក​តែ​លើ​ការងារ​សេស ដោយ​ទទួល​បាន​ប្រាក់​ចំណូល​តិច​តួច និង​មិន​មាន​ស្ថិរភាព ដែល​មិន​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​របស់​លោក។ រូបរាងកាយរបស់គាត់បានផ្លាស់ប្តូរយ៉ាងខ្លាំងពីសម័យរបស់គាត់នៅក្នុងឧស្សាហកម្មកម្សាន្ត ដោយមានការថប់បារម្ភ និងស្ត្រេសបានប៉ះពាល់ដល់មុខរបស់លោកផ្ទាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ចាក់ដែរថា​ Steven Cheung បានចាប់ផ្តើមអាជីពកម្សាន្តរបស់គាត់ក្នុងឆ្នាំ២០០៣ ជាមួយនឹងក្រុម Boy’z ដែលក្រោយមកប្តូរឈ្មោះទៅជា Sun Boy’z ជាកន្លែងដែលគាត់បានឈ្នះពានរង្វាន់តន្ត្រីជាច្រើននៅហុងកុង។ បន្ទាប់ពី Sun Boy’z ត្រូវបានរំសាយនៅឆ្នាំ ២០០៨ គាត់បានព្យាយាមកសាងអាជីពក្នុងវិស័យសម្តែង ដែលនាំឲ្យគាត់ទទួលបានភាពជោគជ័យ និងតួនាទីតិចតួច។

ជារឿយៗ តារាចម្រៀងហុងកុងរូបនេះ ត្រូវបានគេចាប់អារម្មណ៍លើប្រព័ន្ធផ្សព្វផ្សាយ ដោយសារតែជីវិតផ្ទាល់ខ្លួនដ៏ច្របូកច្របល់ ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មុខមាត់របស់គាត់ និងបានរួមចំណែកដល់ការតស៊ូរបស់គាត់ក្នុងអាជីពសម្តែងផ្ទាល់ខ្លួនថែមទៀតផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាសិចហុងកុង Suki Kwan លែងលះស្វាមីវ័យក្មេងអាយុតិចជាង ៧ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ នាទីutes មុន

សមាជិក ប.ស.ស ទទួលបានសេវាបង្ការសុខភាពចំនួន ៦ ពីមូលដ្ឋានសុខាភិបាលសាធារណៈជាដៃគូ ប.ស.ស

ព័ត៌មានជាតិ២៦ នាទីutes មុន

ភូមិសាស្ត្រកសិទេសចរណ៍ ក្នុងខេត្តត្បូងឃ្មុំ កំពុងប្រមូលផលដំណាំហូបផ្លែ ដាក់លក់បណ្តើរៗហើយ

ព័ត៌មានជាតិ១ ម៉ោង មុន

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១ ២០០ កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ

ជីវិតកម្សាន្ដ១ ម៉ោង មុន

មកស្គាល់កវីនិពន្ធឆ្នើមៗ នៅពីក្រោយបទដ៏កក្រើកពិភពតន្ត្រី របស់កំពូលៗតារាចម្រៀង មុនមានតន្ត្រីរ៉េប

ជីវិតកម្សាន្ដ១ ម៉ោង មុន

កវីនិពន្ធឆ្នើម ១០រូប នៅពីក្រោយបទចម្រៀងដ៏កក្រើកពិភពតន្ត្រី របស់កំពូលតារាចម្រៀងមនោសញ្ចេតនា

ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែ​ប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១ នាក់ បើកទូរ៉ឺម៉កពលរដ្ឋលួចទឹកដោះគោ នៅកណ្ដាលផ្លូវ

ព័ត៌មានជាតិ២០ ម៉ោង មុន

កម្លាំងបន្តល្បាតតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ÷ ករណីយល់ច្រឡំគ្នារវាងសមាជិកសភាជប៉ុន ជាមួយទូតកម្ពុជា មិនអាចធ្វើឱ្យទំនាក់ទំនងកម្ពុជាជប៉ុនស្រុតចុះឡើយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អាជ្ញាធរខេត្តជាប់ព្រំដែន អះអាងថា ច្រកទ្វាររវាងកម្ពុជា-ថៃ គឺដំណើរការធម្មតា ពុំមានការបិទឡើយ

Sokha Hotels

ព័ត៌មានពេញនិយម