សេដ្ឋកិច្ច
កម្ពុជាបានទាក់ទាញរោងចក្របង្កើតថ្មីចំនួន ៥៥ ក្នុងត្រីមាសទី១ កើនឡើង២៥ភាគរយ
ភ្នំពេញ៖ ទោះបីជាស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងសកលហាក់នៅមានស្ថានភាពមិនប្រាកដប្រជា កម្ពុជានៅតែជាទិសដៅវិនិយោគដ៏ទាក់ទាញមួយក្នុងតំបន់។ បើយោងតាមរបាយការណ៍របស់រដ្ឋាភិបាល គិតត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៤ រោងចក្រដំណើការមានចំនួន ២ ១៧៥ រោងចក្រ កើនឡើងចំនួន ១៧៨ រោងចក្រ ស្មើនឹង ៨,ភាគារយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះរោងចក្រកើតថ្មីមានចំនួន៥៥ រោងចក្រ កើនឡើងចំនួន១១រោងចក្រ ស្មើនឹង២៥ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

បើយោងតាមរបាយការណ៍របស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) គិតត្រឹមដំណាច់ខែមិនា សម្រាប់រោងចក្រទាំងនោះ ទុនវិនិយោគសរុបមានចំនួនជាង ១៩,០៦១.៣ លានដុល្លារអាមេរិក មានការកើនឡើងចំនួនជាង ២,២៧៤.៩ ពាន់លានដុល្លារ ស្មើនឹង១៣,៥៥% ។ ទុនវិនិយោគក្នុងស្រុកមានចំនួន ៤,១០៥.៥ ពាន់លានដុល្លារ ស្នើនឹង២១,៥៥% នៃទុនវិនិយោគសរុប។ តែជាយ៉ាងនេះក្តី ក្រសួងពុំបានបញ្ជាក់អំពីចំនួនរោងចក្រកាត់ដេរ វាយនភណ្ឌ និងស្បែកជើងឡើយ។
ក្នុងនោះរោងចក្រធុនធំដែលមានប្រភពពីជប៉ុនកំពុងដំណើការមានចំនួន៨១ រោងចក្រ ស្មើនឹង៣,៧០% នៃចំនួនរោងចក្រសរុប មានការកើនឡើងចំនួន២រោងចក្រ ស្មើនឹង២,៥៣% បើធៀបទៅនឹងឆ្នាំ២០២៣ ហើយមានទុនវិនិយោគសរុបស្មើនឹង ៦៤៤,៧៦ ពាន់លានដុល្លារ។
ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើការជាផ្លូវការរោងចក្រដំឡើងរថយន្តតូយូតាកាលពីថ្ងៃទី២ ខែឧសភាថា កម្ពុជាបន្តសម្រេចបានសមិទ្ធផលជាច្រើនក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការអនុវត្តប្រកបដោយជោគជ័យនូវយទ្ធសាស្រ្តត្រីកោណនិងយុទ្ធសាស្រ្តចតុកោណ ទាំងបួនដំណាក់កាល ព្រមទាំងគោលនយោបាយ និងផែនការយុទ្ធសាស្រ្តពាក់ព័ន្ធតាមវិស័យ។

លោកបានថ្លែងថា៖សមិទ្ធផលទាំងនេះបានធ្វើឱ្យកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចឥតដាច់ ក្នុងរយៈពេលជាង២ទសវត្សរ៍កន្លងទៅ។ វិស័យឧស្សាហកម្មបានចូលរួមយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា»។
សម្តេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន ម៉ាណែត បានថ្លែងនាឱកាស អញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា ថា ក្រោមដំបូលសន្តិភាព ម៉ាក្រូសេដ្ឋកិច្ច និងធនធានមនុស្ស កម្ពុជានឹងបន្តទាក់ទាញវិនិយោគិនមកបណ្តាក់ទុនបន្ថែមទៀត ខណៈរដ្ឋាភិបាលបាននិងកំពុងបង្កលក្ខណៈងាយស្រួលដល់វិនិយោគិនតាមរយៈផ្តល់ការលើកទឹកចិត្តពន្ធ និងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាដើម។

«ខ្ញុំសូមគូសបញ្ជាក់ថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺការជំរុញការប្រែ និងការធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ឈានទៅឧស្សាហកម្មផ្អែកលើជំនាញ។ រាជរដ្ឋាភិបាលបានគិតគូរខ្ពស់ដល់ការវិនិយោគគ្រប់វិស័យអាទិភាពតាមរយៈច្បាប់ស្តីពីការវិនិយោគនៅកម្ពុជា ជាមួយនឹងការដាក់ចេញជាបន្តបន្ទាប់នូវគោលនយោបាយ និងផែនការយុទ្ធសាស្រ្តចាំបាច់នានា ដែលមានភាពប្រទាក់ក្រឡា សំដៅបង្កើត និងបង្កើនការងារដែលមានតម្លៃបន្ថែមខ្ពស់»។ សម្តេចធិបតី បានបញ្ជាក់បន្ថែម។
ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) កាលពីចុងខែមេសាបានព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ២០២៤ក្នុងអត្រា៦ភាគរយ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


