កីឡា
លោក Andre ថា Vitor Roque អាចនឹងចាកចេញពីក្រុម Barcelona
ភ្នាក់ងាររបស់កីឡាករ Vitor Roque លោក Andre Cury មិនសប្បាយចិត្តចំពោះស្ថានភាពបច្ចុប្បន្នរបស់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលវ័យ១៩ឆ្នាំ ក្រោយផ្លាស់ទៅកាន់ក្រុម FC Barcelona។

កីឡាករ Vitor Roque មិនសូវទទួលបានឱកាសបង្ហាញខ្លូនជាមួយក្រុមសោះ។ បច្ចុប្បន្នរូបគេបង្ហាញខ្លួនបានតែ១១លើក ស៊ុតបញ្ចូលទី២គ្រាប់។ រូបគេបានជ្រើសរើសចូលរួមជាមួយ Barcelona ជាមួយក្ដីស្រមៃធំរបស់ខ្លួន ប៉ុន្តែអ្វីៗហាក់មិនសមប្រកបសោះ។ លោក Xavi គ្រូបង្វឹកក្រុម Barcelona មិនសូវផ្ដល់ឱកាសដល់រូបគេឡើយ។ ស្របពេលនោះលោក Andre Cury ភ្នាក់ងាររបស់កីឡាករ Vitor Roque បានខកចិត្តខ្លាំង ហើយក៏បានលើកឡើងថា រូបគេគួរតែចេញចេញពីក្រុម Barcelona។
លោក Andre Cury បាននិយាយថា ៖«យើងមិនអាចបន្តក្នុងស្ថានភាពបែបនេះទេ។ Vitor Roque អាចចាកចេញពី Barcelona។ រូបគេនឹងមិនចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងទេ ខ្ញុំអាចធានាបាន។ ប្រសិនបើគាត់ចាកចេញនៅរដូវក្តៅនេះ វានឹងផ្ទេរជាអចិន្ត្រៃយ៍»។
«គ្មាននរណាម្នាក់យល់ពីមូលហេតុដែល Xavi មិនដាក់ឲ្យរូបគេលេងទេ ហើយមិននិយាយអ្វីជាមួយ Vitor សោះ។ខ្ញុំជឿថា វាមិនជារឿងត្រឹមត្រូវទេ។ យើងបានជ្រើសរើស Barcelona ពីព្រោះ Vitor ស្រឡាញ់ក្លិបមួយនេះ ប៉ុន្តែយើងមិនអាចបន្តជាមួយ Xavi មិនផ្តល់ឱកាសឲ្យ»។

នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ក្លិប Barcelona បានប្រកាសពីកិច្ចព្រមព្រៀងនាំយក Roque ពីក្លិប Athletico ដោយយល់ព្រមលើកិច្ចសន្យារហូតដល់ ២០៣០-៣១៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


