កីឡា
លោក Conor Nestor បង្ហាញពីផែនការក្រោយបន្តកិច្ចសន្យាជាមួយព្រះខ័នរាជស្វាយរៀង ដល់ឆ្នាំ២០២៣
លោក Conor Nestor បានសម្រេចបន្តកិច្ចសន្យារបស់លោក ជាមួយក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង សមាជិកក្នុងលីគកំពូលកម្ពុជា (Metfone Cambodian League 2021) រហូតដល់ឆ្នាំ២០២៣ នៅថ្ងៃពុធ សប្ដាហ៍នេះ។ នេះបើតាមការបង្ហោះជាផ្លូវការនៅលើហ្វេសប៊ុករបស់ក្រុមព្រះខ័នរាជស្វាយរៀង។
បុរសសញ្ជាតិអៀរឡង់ រូបនេះបានលើកឡើងថា៖«ជាកិត្តិយសណាស់សម្រាប់ខ្ញុំដែលប្រធានក្លិបបានផ្ដល់ទំនុកចិត្ត និងសម្រេចបន្តកិច្ចសន្យានេះជាមួយខ្ញុំ ហើយនេះពិតជារីករាយដែលបានបន្តការងារនៅទីនេះ (ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង) រហូតដល់ឆ្នាំ២០២៣ ខាងមុខ។ ខ្ញុំនឹងបន្តខិតខំប្រឹងប្រែងនិងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីស្នាដៃជូនក្លិបទាំងមូល»។

លោកបានបន្តថា៖«មូលហេតុចម្បងដែលខ្ញុំសម្រេចបន្តកិច្ចសន្យានៅទីនេះគឺខ្ញុំចូលចិត្តការងាររបស់ក្លិប និងថ្នាក់ដឹកនាំក្លិប។ ខ្ញុំធ្វើការងារជាមួយកីឡាករនិងក្រុមការងាររាល់ថ្ងៃ ហើយវាជាការងារឯករាជ្យមួយ។ ដូច្នេះពេលខ្ញុំដឹង ថាថ្នាក់ដឹកនាំចង់ឱ្យខ្ញុំស្នាក់នៅរយៈពេលយូរ បន្ទាប់មកខ្ញុំមិនចាំបាច់គិតវែងឆ្ងាយនោះទេ ខ្ញុំដឹងថានេះជាកន្លែងដែរខ្ញុំចង់ធ្វើ»។
លោកបានបង្ហាញពីគោលដៅក្រោយបន្តកិច្ចសន្យាថា៖«គោលដៅរបស់យើងគឺរកឱ្យបានជ័យជម្នះក្នុងប្រកួតដំបូងនៃពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០២១ ជាមួយក្រុមអគ្គីសនីកម្ពុជា និងប្រកួតបន្តបន្ទាប់។ គំនិតរបស់ខ្ញុំការស្នាក់នៅទីនេះរហូតដល់ឆ្នាំ២០២៣ គឺមានច្រើនជាងនេះទៅទៀត។ ផែនការបន្ទាប់ទៀតក្រៅពីឈ្នះការប្រកួតបាល់ទាត់គឺយើងត្រូវខិតខំព្យាយាមវិវត្តន៍ខ្លួនទៅជាក្លិបបាល់ទាត់អាជីពមួយដែលផ្តល់ឱកាសពិសេសសម្រាប់យុវជនកម្ពុជា ទៅជាកីឡាករកម្រិតកំពូលក្នុងតំបន់អាស៊ីអាគ្នេយ៍។ ខ្ញុំពិតជារីករាយដែលអ្នករាល់គ្នា នៅក្នុងក្លិបកំពុងតែប្រឹងប្រែងឆ្ពោះទៅរកគោលដៅនេះ។ ខ្ញុំសង្ឃឹមថាខ្ញុំខិតខំធ្វើការងារដើម្បីក្លាយជាក្លិបល្អបំផុតមួយ និងយើងចង់ឈ្នះពានរង្វាន់ជាច្រើនសម្រាប់ក្លិប»។
លោក Conor Nestor សញ្ជាតិអៀរឡង់ វ័យ៣៧ឆ្នាំ កាន់អាជ្ញាប័ណ្ណគ្រូបង្វឹកកម្រិត UEFA A License បានចូលកាន់តំណែងកាលពីខែមករា ឆ្នាំ២០១៨ កន្លងទៅជំនួសលោក សំ វ៉ាន់ដេត។ គ្រូបង្វឹករូបនេះបានមកដល់កម្ពុជាកាលពីខែ តុលា ឆ្នាំ២០១៧ ដោយមានបទពិសោធន៍ជាច្រើនក្នុងនាមជាគ្រូបង្វឹកបូកនិងការដឹកនាំបណ្ដុះបណ្ដាលយុវជនថ្នាលនៅអៀរឡង់ខាងជើង, អង់គ្លេស, អាមេរិក និងអូស្ត្រាលី ជាដើម។
ឆ្នាំដំបូងជាមួយព្រះខ័នរាជស្វាយរៀង លោក Conor Nestor បានដឹកនាំក្រុមឈរលេខ៦ នៃពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០១៨ និងធ្លាក់ចេញពីពានរង្វាន់សម្តេចតេជោ ត្រឹមវគ្គ៨ក្រុមចុងក្រោយ។ ចូលដល់ឆ្នាំ២០១៩ លោកបានដឹកនាំក្រុមឈ្នះជើងឯកពានរង្វាន់លីគកំពូលកម្ពុជា និងជាជើងឯករងក្នុងពានរង្វាន់សម្តេចតេជោ។ នៅឆ្នាំ២០២០ លោកបានដឹកនាំក្រុមឈ្នះជើងឯករងក្នុងលីគកំពូលកម្ពុជា ធ្លាក់ចេញពីពានរង្វាន់សម្តេចតេជោ នៅវគ្គ៨ក្រុមចុងក្រោយ។ ចំណែកបេសកម្មរបស់លោក ក្នុងពានរង្វាន់កម្រិតទ្វីបអាស៊ីAFC Cup 2020 ត្រូវឆាចោលព្រោះស្ថានភាពជំងឺកូវីដ១៩ អុកឡុក៕
អត្ថបទ៖ ម៉េង ហួរ
សូមចុចអាន៖ Hun Sen Cup ៖ ៤គូបន្តប្រកួតនៅថ្ងៃនេះ ខណៈ៥គូម្សិលមិញបំប៉ោងសំណាញ់ទីរហូតដល់២៦គ្រាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


