សេដ្ឋកិច្ច
កម្ពុជាស្វាគមន៍ចំពោះការបោះទុនបន្ថែមរបស់ក្រុមហ៊ុន Hainan Litree ក្នុងវិស័យទឹកស្អាត
ភ្នំពេញ៖ តំណាងក្រុមហ៊ុន Hainan Litree Purifying Technology Co., Ltd. របស់ប្រទេសកូរ៉េខាងត្បូងមានផែនការពង្រីកការវិនិយោគរបស់ខ្លួនរហូតដល់១០០លានដុល្លារក្នុងវិស័យទឹកស្អាត ដើម្បីចាប់ឪកាស និងឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការពីមួយឆ្នាំទៅមួយឆ្នាំ។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ បានជួបតំណាងក្រុមហ៊ុន Hainan Litree Purifying Technology Co., Ltd. និងបានពិភាក្សាការងារដោយផ្តោតលើគម្រោងរបស់ក្រុមហ៊ុន ក្នុងការពង្រីកការវិនិយោគរបស់ខ្លួនក្នុងវិស័យទឹកស្អាតនៅកម្ពុជា។

នៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី១២ របស់ក្រសួងកាលពីថ្ងៃទី ២៣ កុម្ភៈ ឆ្នាំ២០២៤ លោក ហែម វណ្ណឌី បានមានប្រសាសន៍ថាការធានាលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់មានសារៈសំខាន់ណាស់សម្រាប់ការពារសុខភាពសាធារណៈ និងទាក់ទាញការវិនិយោគនានាទាំងក្នុងស្រុក និងអន្តរជាតិ ដែលជាកត្តាសំខាន់សម្រាប់លើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។
លោកបានគូសបញ្ជាក់ថា៖«ក្រសួងលើកទឹកចិត្តប្រតិបត្តិករទឹកស្អាតឯកជនឱ្យពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការពង្រីក និងពង្រឹងសេវាកម្មផ្គត់ផ្គង់ទឹកស្អាត ក្នុងតំបន់អាជ្ញាបណ្ណរបស់ខ្លួន ដើម្បីធានាដល់ការអនុវត្តលក្ខខណ្ឌតម្រូវនានា ជាពិសេសលក្ខខណ្ឌគោលទាំង៤ គឺការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ»។

សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជាគឺជាសមាគមមិនរកប្រាក់ចំណេញឈានមុខ សម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងប្រទេសកម្ពុជា ដែលលើកកម្ពស់កិច្ចសហការ ការរៀនសូត្រ និងការផ្លាស់ប្តូរចំណេះដឹងក្នុងចំណោមភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិ។ សមាគមមានសមាជិកដែលជាប្រតិបត្តិករទឹកស្អាតឯកជនចំនួន ៣០០ មកពី ២៣ ខេត្ត និងសមាជិក ៤៣ ទៀត ជាក្រុមហ៊ុន និងស្ថាប័នហិរញ្ញវត្ថុទាក់ទងនឹងវិស័យទឹកស្អាត៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ