ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលអនុម័តច្បាប់មួយ អ្នកមិនព្រមចាក់វ៉ាក់សាំងកូវីដ កុំសង្ឃឹមគេចផុត
រដ្ឋសភាអ៊ីស្រាអែល បានអនុម័តច្បាប់មួយកាលពីថ្ងៃពុធទី២៤ខែកុម្ភៈ ដែលអនុញ្ញាតឲ្យរដ្ឋាភិបាលចែករំលែកអត្តសញ្ញាណរបស់មនុស្សដែលមិនបានចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ ជាមួយអាជ្ញាធរដទៃទៀត។
ច្បាប់នេះបានបង្កឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីភាពឯកជន របស់អ្នកដែលមិនបានចូលរួមក្នុងការចាក់ថ្នាំបង្ការមេរោគ។
វិធានការនេះ នឹងផ្តល់ឲ្យរដ្ឋាភិបាលមូលដ្ឋាន, អគ្គនាយកនៃក្រសួងអប់រំនិងផ្នែកខ្លះទៀតនៅក្នុងក្រសួងសុខុមាលភាព មានសិទ្ធិទទួលបានឈ្មោះ អាសយដ្ឋាននិងលេខទូរស័ព្ទរបស់ពលរដ្ឋដែលមិនបានចាក់វ៉ាក់សាំង។
សេចក្តីថ្លែងការណ៍របស់សភាបាននិយាយថា គោលបំណងនៃវិធានការនេះ គឺដើម្បីផ្តល់លទ្ធភាពដល់ស្ថាប័នទាំងនេះឲ្យលើកទឹកចិត្តមនុស្សមកចាក់វ៉ាក់សាំង។
ប្រទេសអ៊ីស្រាអែល ដែលមានប្រជាជន៩លាននាក់ បានចាក់វ៉ាក់សាំង Pfizer / BioNTech ដល់ប្រជាជនមួយភាគបីរបស់ខ្លួនរួចទៅហើយ។
នៅពេលប្រទេសនេះចាកចេញពីការរឹតត្បិត អ៊ីស្រាអែលបានដាក់កម្រិតលើសេវាកម្មមួយចំនួន ដោយការចូលទៅកាន់កន្លែងហាត់ប្រាណ និងការបរិភោគអាហារតាមហាង ត្រូវបានអនុញ្ញាតឲ្យតែអ្នកចាក់វ៉ាក់សាំងរួចហើយប៉ុណ្ណោះ។
គួរបញ្ជាក់ថា ប្រទេសអ៊ីស្រាអែលបានកត់ត្រាជាផ្លូវការនូវករណី ឆ្លងជំងឺកូវីដ១៩ ជាង៧៦០,០០០ករណី និងមានអ្នកស្លាប់ជាង៥,៦០០នាក់ចាប់តាំងពីរោគរាតត្បាតនេះចាប់ផ្តើម៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Straits Times

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន