សន្តិសុខសង្គម
អគ្គិភ័យឆាបឆេះឃ្លាំងស្តុកអីវ៉ាន់ចុងភៅ នៅស្រុកមេមត់
អគ្គិភ័យបានឆាបឆេះឃ្លាំងស្តុកអីវ៉ាន់ចុងភៅ យីហោ អាំងឡាក់ ហៅទី ដែលស្ថិតនៅភូមិត្បូងវត្ត ផ្សារមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ វេលាម៉ោង១ និង០៥នាទីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ បង្កឱ្យភ្ញាក់ផ្អើលប្រជាពលរដ្ឋ ។ ករណី ភ្លើងឆេះនេះមិនបានរាលដល់ផ្ទះសម្បែងរបស់ពលរដ្ឋនោះទេ។

តាមសេចក្ដីរាយការណ៍បានឱ្យដឹងថា ពលរដ្ឋបានឃើញអណ្តាតភ្លើងឆាបឆេះខាងក្នុងឃ្លាំងឮសូរផ្ទុះធុងហ្គាស ហើយផ្សែងហុយខ្មួលតែម្តង ខណៈដែលឃ្លាំងបិទទ្វារពុំមានកម្មករ និងម្ចាស់នៅទីនោះទេ ។
សមត្ថកិច្ចបានប្រើប្រាស់រថយន្ដបាញ់ទឹកចំនួន៤គ្រឿង រួមមាន.មកពីអធិការស្នួល១គ្រឿង អធិការមេមត់១គ្រឿង អធិការពញ្ញាក្រែក១គ្រឿង និងស្នងការខេត្តត្បូងឃ្មុំ១គ្រឿង ដើម្បីជួយពន្លត់ការឆាប់ឆេះឃ្លាំងនោះដោយប្រើទឹកអស់ចំនួន១១សាទែន ។ រីឯករណីឆេះបណ្ដាលមកពីឆ្លងចរន្តខ្សែភ្លើងចំពោះទំហំការខូចខាតមិនទាន់បានដឹងនៅឡើយទេ ហើយក៏មិនមានប៉ះពាល់ដល់ជីវិតមនុស្សដែរ ។
សូមបញ្ចក់ថា ឃ្លាំងឆេះនោះធ្វើពីបេតុងប្រក់ស័ង្កសីមានទំហំ១០ម៉ែត្រគុណ២០ម៉ែត្រ ៕
អត្ថបទ៖ សាន វិឡែម



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


