Connect with us

ព័ត៌មានជាតិ

កម្មកររោងចក្រដាលី ចូលធ្វើការធម្មតាវិញនៅថ្ងៃនេះ ក្រោមការសម្របសម្រួលពីក្រសួងការងារ

បានផុស

នៅ

កម្មករ​រោងចក្រ​ដាលី DALI GARMENT INTERNATIONAL (CAMBODIA) LIMITED ទាំង ១ ១៩២ នាក់ បាន​ចូល​ធ្វើការ​ធម្មតា​វិញ​ហើយ នៅ​ថ្ងៃ​ទី ២៣ ខែ​ឧសភា ឆ្នាំ ២០២៤ នេះ បន្ទាប់ពី​មាន​កិច្ច​សម្រប​សម្រួល​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ភាគី​រោងចក្រ កាលពី​ថ្ងៃ​ពុធ ទី ២២ ខែ​ឧសភា ឆ្នាំ ២០២៤ ម្សិលមិញ ក្រោយ​ការ​ឆេះ​អគារ​មួយ​របស់​រោងចក្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​រំលឹក​ថា នៅ​ម៉ោង ១២ រំលង​អធ្រាត្រ ចូល​ថ្ងៃ​ទី ២២ ខែ​ឧសភា ឆ្នាំ ២០២៤ មាន​ករណី​អគ្គិភ័យ​ឆេះ​អគារ​មួយ​របស់​រោងចក្រ​ដែល​ជា​អគារ​ឃ្លាំង​ផលិតកម្ម ឃ្លាំង​ស្តុក​វត្ថុធាតុដើម និង​ផលិតផល​សម្រេច នៃ​រោងចក្រ DALI GARMENT INTERNATIONAL (CAMBODIA) LIMITED (​សាខា​ទី ១) ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ ៤ ភូមិ​កែវ​ឧត្តម ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ។

អគ្គិភ័យ​នេះ​មិន​បង្ក​ឱ្យ​មាន​របួស ឬ​ស្លាប់​មនុស្ស​ទេ ដោយសារ​បាន​កើត​ឡើង​នៅ​ពេល​យប់ និង​មិន​មាន​កម្មករ​នៅ​ធ្វើការ ប៉ុន្តែ​អគ្គិភ័យ​នេះ​ធ្វើឱ្យប៉ះពាល់​ដោយផ្ទាល់​ដល់​កម្មករ-និយោជិត ១០៧ នាក់ ក្នុង​ចំណោម​កម្មករ​ទាំងអស់។

បើ​ទោះ​បី​ជា​រង​ការ​ខូចខាត​ដោយ​អគ្គិភ័យ​មែន ប៉ុន្តែ​រោងចក្រ​ទាំងអស់ នៅតែ​បន្ត​បើក​ប្រាក់ឈ្នួល​ជា​ធម្មតា និង​ប្រាក់​អត្ថប្រយោជន៍​ធម្មតា​ជូន​កម្មករ-និយោជិត។ នេះ​បើ​យោង​តាម​សេចក្ដីប្រកាស​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​បាន​ចេញ​ផ្សាយ កាលពី​ថ្ងៃ​ទី ២២ ខែ​ឧសភា ម្សិលមិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២៣ នាទីutes មុន

ACU សម្រេចឃាត់ខ្លួន ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ក្រោយរកឃើញទទួលប្រាក់ពីមេការ Online Scam

ព័ត៌មានជាតិ២៤ នាទីutes មុន

ស្រុកបាណន់ មានគោលដៅ​ទេសចរណ៍​សំខាន់ ៤ ​ជា​ដែកឆក់ទាក់ទាញទេសចរទៅកម្សាន្ត​ឥត​ដាច់

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

​នាយករដ្ឋមន្ត្រីចាំផ្ទះថៃ ​កោះហៅ​ឯកអគ្គរាជទូត​​ពីកម្ពុជា​​ក្នុងទង្វើដែលថៃបង្កហេតុ​​ជាន់មីនថ្មី​​

ព័ត៌មានជាតិ៣៣ នាទីutes មុន

៦ ខែដើមឆ្នាំ ២០២៥ ខេត្តក្រចេះ​កើត​ករណីគ្រុនឈាម ៨១៥ ករណី និងស្លាប់ចំនួន ៤ ករណី

ព័ត៌មានជាតិ៤៦ នាទីutes មុន

ពេទ្យសត្វខេត្ត ចុះបាញ់ថ្នាំសម្លាប់មេរោគជំងឺផ្តាសាយបក្សី បន្ទាប់ពីកុមារម្នាក់បានឆ្លង

Sokha Hotels

ព័ត៌មានពេញនិយម