ព័ត៌មានជាតិ
លោកជំទាវ ពេជ ចន្នមុន្នី៖ គណៈកម្មាធិការអាហារូបករណ៍ក្រីក្រ នឹងជួយនិស្សិតបានសិក្សាទាំងក្នុង និងក្រៅប្រទេស ជាចំណែកជួយរដ្ឋសម្រេចចក្ខុវិស័យកម្ពុជា២០៥០
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថាគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ឱកាសអាហារូបករណ៍ដល់សិស្ស-និសិ្សត ឱ្យទទួលបានលទ្ធភាពបន្តការសិក្សាទាំងក្នុង និងក្រៅប្រទេស ក្នុងគោលបំណងគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល សំដៅសម្រេចបាននូវគោលដៅ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

លោកជំទាវ បានថ្លែងដូច្នេះ នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី របស់គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាមួយថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សា អង្គការ-សមាគម ក្រុមហ៊ុន ធានាគារ ក៏ដូចជាសប្បុរសជនទាំងអស់ ដែលបានផ្តល់អាហារូបករណ៍ជារៀងរាល់ឆ្នាំជូនដល់ សម្តេចតេជោ និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ក៏ដូចជា សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ផ្ទាល់ សម្រាប់បែងចែកទៅដល់សិស្ស-និស្សិតក្រីក្រ ឱ្យទទួលបានការអប់រំចំណេះដឹង និងឱកាសបន្តការសិក្សាឱ្យបានខ្ពង់ខ្ពស់ទៅមុខទៀត ។
ក្នុងពិធីរៀបចំឡើងនៅ នាព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និសិ្សតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី ១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្ដផ្ដល់អាទិភាពខ្ពស់ចំពោះ «កត្តាមនុស្ស» សំដៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយហេតុថា មូលធនមនុស្សដែលមានគុណភាព និងសុខភាពល្អ គឺជាទ្រព្យសកម្មជាតិ សម្រាប់បង្កើនតម្លៃសេដ្ឋកិច្ច លើកកម្ពស់តម្លៃវប្បធម៌ និងបង្កើតគំនិតថ្មីៗ សំដៅធានានូវចីរភាពនៃកំណើនសេដ្ឋកិច្ចរយៈពេលវែង និងជវភាព នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយ បរិយាបន្ន និងភាពធន់។

ក្នុងបរិបទនេះ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ឱកាសអាហារូបករណ៍ដល់សិស្ស-និសិ្សត ឱ្យទទួលបានលទ្ធភាពបន្តការសិក្សាទាំងក្នុង និងក្រៅប្រទេស ក្នុងគោលបំណងគាំទ្រដល់ការអនុវត្តយុទ្ធសាស្រ្តនានា របស់រាជរដ្ឋាភិបាល សំដៅសម្រេចបាននូវគោលដៅ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ទន្ទឹមនឹងនេះ ការចូលរួមរបស់គ្រឹះស្ថានសិក្សា ក៏ដូចជា អង្គការ-សមាគម ក្រុមហ៊ុន ធនាគារ និងសប្បុរសជនទាំងអស់ ពិតជាបានជួយពង្រីកនូវវិសាលភាព និងលទ្ធភាពនៃការផ្តល់អាហារូបករណ៍ ឱ្យបានកាន់តែទូលំទូលាយថែមទៀត សំដៅរួមចំណែកក្នុងការកសាងមូលធនមនុស្ស ប្រកបដោយសក្តានុពល ចំណេះដឹង ជំនាញ អាកប្បកិរិយា សម្រាប់បម្រើឱ្យការអភិវឌ្ឍប្រទេសជាតិ។
ជាចុងក្រោយ លោកជំទាវបណ្ឌិត បានអរគុណចំពោះ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតី និងធនធាន ក្នុងការចូលរួមចំណែក និងបំពេញតួនាទីប្រកបដោយភាពប៉ិនប្រសប់ សស្រាក់សស្រះ និងភាពបុរេសកម្ម ដើម្បីបុព្វហេតុដ៏ថ្លៃថ្លាឧត្តុង្គឧត្តមជូនជាតិ និងប្រជាជន៕







-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


