ព័ត៌មានអន្ដរជាតិ
Google កាត់បន្ថយបុគ្គលិក ១០០ នាក់ក្នុងផ្នែកជាច្រើនរបស់ក្រុមហ៊ុន
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី៥ ខែមិថុនាបានឲ្យដឹងថា ក្រុមហ៊ុន Google បានកាត់បន្ថយបុគ្គលិកប្រមាណ ១០០ នាក់ក្នុងផ្នែកជាច្រើន ជាពិសេសនៅផ្នែក Google Cloud បើទោះជាផ្នែកមួយនេះមានការរីកចម្រើនលឿនបំផុតមួយរបស់ក្រុមហ៊ុនក៏ដោយ ។

ក្រុមហ៊ុន Google បានជូនដំណឹងពីការដកមុខដំណែងចេញនេះដល់និយោជិតកាលពីសប្តាហ៍មុន ខណៈមុខតំណែងដែលត្រូវដកចេញមានដូចជា ផ្នែកលក់ ប្រឹក្សា យុទ្ធសាស្រ្តទីផ្សារ ប្រតិបត្តិការ និងវិស្វកម្ម ដោយយ៉ាងហោចណាស់មាន ១០០ មុខតំណែងត្រូវបានកាត់ចេញ ។
ទន្ទឹមនោះ ប្រាក់ចំណូលរបស់ Google Cloud ដែលមានប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) បានកើនឡើង ២៨ ភាគរយ ក្នុងទំហំទឹកប្រាក់ ៩.៥៧ ពាន់លានដុល្លារក្នុងត្រីមាសចុងក្រោយនេះ ។

គួរបញ្ជាក់ថា Google បានធ្វើការបញ្ឈប់ការងារបុគ្គលិកជាបន្តបន្ទាប់ ចាប់តាំងពីដើមឆ្នាំ ២០២៣ មកម្ល៉េះ ខណៈក្រុមហ៊ុនទាមទារឲ្យពួកគេធ្វើការលើសម៉ោង និងមិនផ្ដល់ប្រាក់លើកទឹកចិត្តក្នុងកម្រិតណាមួយឡើយ ទោះបីជាក្រុមហ៊ុនមានកំណើនប្រាក់ចំណេញក៏ដោយ ។
កាលពីខែមុន Google ក៏បានកាត់បន្ថយបុគ្គលិកយ៉ាងហោចណាស់ ២០០ នាក់ពីផ្នែក Core របស់ក្រុមហ៊ុនផងដែរ ក្នុងនោះមានទាំងបុគ្កលិកសំខាន់ៗ និងមានទេពកោសល្យផ្នែកវិស្វកម្ម ។ ទោះយ៉ាងណា យោងតាមនាយកប្រតិបត្តិ Sundar Pichai បានប្រាប់បុគ្គលិកថា នេះគឺជាការបញ្ឈប់បុគ្គលិកតិចជាងមុនក្នុងរយៈពេល ៥ ខែនៃឆ្នាំ ២០២៤ នេះ ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


