ជីវិតកម្សាន្ដ
សាវិន ហ្វីលីព មើលឃើញសមត្ថភាពតារាប្រុសម្នាក់ អាចស្នងតំណែងសម្តែងជាតួអង្គបងធំ
តារាសម្តែងជើងចាស់ល្បីឈ្មោះច្រើនគ្រងតំណែងជាឪពុក និងក្នុងខ្សែភាពយន្តបែបវាយទាត់ធាក់(បងធំ) លោក សាវិន ហ្វីលីព ខណៈមានវ័យកាន់តែច្រើន ស្រាប់តែយល់ថាគួរតែមានតារាជំនាន់ក្រោយដែលអាចស្នងតួអង្គបងធំពីលោក និងតារារួមជំនាន់លោក ចា រិទ្ធី។

ជាមួយគ្នា នៃការលើកឡើងយោបល់នេះ តារាសម្តែងជើងចាស់លេចវត្តមានក្នុងខ្សែភាពយន្តល្បីរឿង “អ្នកទោសហែកគុក” គឺ លោក សាវិន ហ្វីលីព ក៏បានសម្លឹងឃើញពីសមត្ថភាពរបស់តារាសម្តែងប្រុសជំនាន់ក្រោយម្នាក់ដែលសក្ដិសមអាចសម្តែងតួអង្គជាបងធំបាននោះគឺ លោក សន ពិសិដ្ឋ ផងដែរ។
លោក សាវិន ហ្វីលីព ដោយសារសង្កេតឃើញវ័យរបស់ខ្លួនកាន់តែច្រើនផងនោះ បានលើកឡើងបញ្ជាក់ថា ”ខ្ញុំ និងលោក ចា រិទ្ធី កាន់តែចាស់ហើយ គួរមានតារាថ្មីណាម្នាក់មកស្នងតួអង្គបងធំពីពួកខ្ញុំ”។ យ៉ាងណាភ្លាមៗ នោះដែរ ក៏មានមហាជនអ្នកគាំទ្រជាច្រើន បានបញ្ចេញមតិពាក់ព័ន្ធរឿងនេះផងដែរ ខណៈ លោក ហ្វីលីព បានមើលឃើញពីសមត្ថភាពរបស់តួថ្មី គឺ សន ពិសិដ្ឋ។

តារាសម្តែងលោក សាវិន ហ្វីលីព បានលើកឡើងថា “ហ្នឹងៗ និយាយត្រូវ! ក្រៅពីលោក រិទ្ធីយ៉ាន់ ខ្ញុំមើលឃើញតារាប្រុសម្នាក់ទៀត គឺ សន ពិសិដ្ឋ ,បុរសដែលមានរាងសង្ហារ សាច់ដុំធំៗ ទឹកមុខម៉ឺងម៉ាត់ សាច់ឈាមអ្នកមាន ភ្នែកមុត ប៉ុន្តែគួរស្ដាយ គាត់ចូលចិត្តលេងជាតួអង្គភេទទី ៣ ទៅវិញ”។
គួរបញ្ជាក់ថា កន្លងមកក្រៅតែលេចធ្លោ និងល្បីល្បាញតាមរយៈតួសម្តែងភាពយន្តខ្មែរជាច្រើន តារាសម្តែងលោក សាវិន ហ្វីលីព ក៏មានប្រជាប្រិយភាព និងទទួលបានការកោតសរសើរចំពោះសកម្មភាពជួយសង្គម និងកុមារ នៅតាមបណ្តាសហគមន៍នានាផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


