Connect with us

ព័ត៌មានជាតិ

សុរិយាដី​ខេត្តសៀមរាប​ សម្រុក​ចុះ​ដីធ្លី​ជា​ប្រព័ន្ធ​ជូនពលរដ្ឋ​មួយ​ថ្ងៃ​បាន​ជាង ២ ពាន់​ក្បាល​ដី

បានផុស

នៅ

បើ​តាមការ​អះអាង​ពី​មន្រ្តី​មន្ទីរ​រៀបចំ​ដែនដីនគរូបនីយកម្ម និង​សំណង់​ខេត្ត​សៀមរាប​បាន​បញ្ជាក់​ឲ្យ​កម្ពុជាថ្មី​ដឹង​​ថា ក្នុង​មួយ​ថ្ងៃ​មន្រ្តី​ជំនាញ​សុរិយាដី​ខេត្ត​បានចុះ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​បាន​ជាង​ ២ ពាន់​ក្បាល​ដី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ី សាយ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​ខេត្ត​សៀមរាប

លោក ហ៊ី សាយ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​ខេត្ត​សៀមរាប​បានប្រាប់​កម្ពុជា​ថ្មី​ថា ដំណើរការ​ចុះ​វាស់វែង​ដី​ធ្លី​ជា​ប្រព័ន្ធ​ជូនប្រជា​ពលរដ្ឋ​កំពុង​អនុវត្ត​ព្រមៗ​គ្នា​តាម​បណ្តា​ក្រុង​ស្រុក​ទូទាំង​ខេត្ត។

បច្ចុប្បន្ន​ក្រុម​ការងារ​បាន​អនុវត្ត​ការងារ​ចុះបញ្ជី​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​ទូទាំង​ ១៣​ ក្រុង​ស្រុក​។ ជា​លទ្ធផល​ក្រុម​ការ​ងារ​វាស់​វែងនិង​ប្រមូល​ទិន្នន័យ​សម្រេច​ជា​រួម​ក្នុង​ ១ ថ្ងៃ​ លើស​ពី​ ២ ពាន់​ក្បាល​ដី។

ប្រធាន​មន្ទីរ​រៀបចំ​ដែន​ដី​ខេត្តសៀមរាប​បាន​បន្ត​ថា ដំណើរការ​ចុះ​វាស់​វែង​ធ្វើ​បាន​លឿន ហើយ​រហូត​ពេល​នេះ​មាន​ភាព​រលូន​មិន​មាន​បញ្ហា​អី​នោះ​ទេ។

«យើង​មាន​ក្រុម​ការងារ​គ្រប់​ស្រុក​ទាំង​អស់ ប៉ុន្តែ​យើង​ធ្វើ​ម្តង​មួយ​ឃុំ​ម្តង​មួយ​ឃុំ»។ លោក ហ៊ី សាយ បញ្ជាក់បន្ថែម។

ក្រុង​រុន​តាឯក​តេជោសែន​ជា​ក្រុង​ថ្មី​មួយ​ទៀត​ ដែល​ទើប​តែ​បង្កើត​ឡើង​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល ដែល​កាត់​យក​ឃុំ​ចំនួន​​ពីរ​មក​បង្កើត​ក្រុង​ថ្មី​ មាន​ឃុំ​រុន​តាឯក​ដែល​កាត់​ចេញពី​ស្រុក​បន្ទាយស្រី និង​ឃុំ​បល្ល័ង្ក​ ដែល​កាត់​ចេញពី​ស្រុក​ប្រាសាទ​បាគង។

លោក​ស្រី ឡែម ណាត ចៅ​សង្កាត់​បល្ល័ង្ក​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ក្នុង​សង្កាត់​បល្ល័ង្គ​មាន​ភូមិ​ចំនួន ៩ ក្នុង​នោះ​មាន​ភូមិ ធ្លក​កំបុត គោក​ឬស្សី តាកុយ ព្រុំកុដ្ឋ ត្រាច ក្រពើ ពពេល ស្នា​សង្គ្រាម ស្នារតេជោ ៣១៧ និង​មាន​ប្រជាពលរដ្ឋ​រស់នៅសរុប​​ប្រមាណ ២ ០០០ គ្រួសារ។

លោក​ស្រី​ថា នៅ​ក្នុង​ចំណោម​សង្កាត់​ចំនួន​ពីរ​នៅ​ក្នុង​ក្រុង​រុនតាឯកតេជោសែន​ នៅ​សល់​តែ​សង្កាត់​បល្ល័ង្គ​ដែល​មន្រ្តី​មិន​ទាន់​ចុះ​វាស់វែង​ដីធ្លី​ជា​ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ​នៅ​ឡើយ។ ប៉ុន្តែ​បើ​តាម​ការ​ជូនដំណឹង មន្រ្តី​ជំនាញ​នឹង​ចាប់ផ្ដើម​ចុះ​វាស់​វែង​ដីធ្លី​ជា​ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ​ក្នុង​​ពេល​ឆាប់ៗ​​នេះ។

លោក​ស្រី ឡែម ណាត ដែល​ទើប​ជាប់​ជា​ចៅ​សង្កាត់​បល្ល័ង្គ​ថ្មី​ផង​នោះ​ ក៏​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ដីធ្លី​នៅ​ក្នុង​ភូមិសាស្រ្ត​សង្កាត់​បល្ល័ង្កត្រៀម​ឯកសារ​ពាក់ព័ន្ធ ដើម្បី​ចុះ​បញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​នៅ​ពេល​បើក​យុទ្ធនាការ​នៅ​ពេល​ខាង​មុខ​។

រាជរដ្ឋាភិបាល​កម្ពុជា នីតិកាលទី ៧ បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ចកោណដំណាក់កាល​ទី ១ ដែល​ក្នុង​នោះ​រួមបញ្ចូល ការ​ធ្វើ​កំណែ​ទម្រង់​ដីធ្លី និង​នគរូបនីយកម្ម​ឱ្យ​កាន់តែ​ស៊ីជម្រៅ ជាមួយ​នឹង​ការ​បង្កើត​ឱ្យ​មាន​នូវ​គោលនយោបាយ​ដីធ្លី ៣ ចំណុចរួមមាន ការ​ចុះបញ្ជីដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ក្រៅ​ប្រព័ន្ធ​តុលាការ និង​ការ​ផ្ដល់​សេវា​រដ្ឋបាល​ដី​ធ្លី​ជូន​ប្រជាពលរដ្ឋ​ប្រកប​ដោយ​តម្លាភាព និង​ប្រសិទ្ធភាព​ខ្ពស់ សំដៅ​លើក​កម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ។

ការងារ​ចុះបញ្ជី​ដីធ្លីបន្ត​ផ្តល់​បណ្ណកម្មសិទ្ធិ​ដល់​ប្រជាជន​ឱ្យបានលឿន ដើម្បី​ជា​មូលដ្ឋាន​ប្រភព​សេដ្ឋកិច្ច និង​សុវត្ថិភាព​​នៃ​ការ​កាន់កាប់​ដីធ្លី ដែល​ជាអាទិភាពទី៥ នៃ​ទិសដៅ​អាទិភាពគោលនយោបាយ ១៥ ចំណុច ដែល​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ ដាក់​ចេញ​ផ្អែក​ទៅលើ​អាទិភាព​នៃ​យុទ្ធសាស្រ្ត​បញ្ចកោណ​ក្នុងបញ្ចកោណទី៤ មុំទី៤។

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​មាន​លោក សាយ សំអាល់ ជា​រដ្ឋមន្រ្តី​ បានអំពាវនាវ​ដល់​គណៈ​អភិបាល​ខេត្ត ក្រុមប្រឹក្សា​ខេត្ត អាជ្ញាធរ​មូលដ្ឋាន ភូមិ ឃុំ ស្រុក និង​អ្នកស្ម័គ្រចិត្ត ចូលរួម​ប្រើប្រាស់​កម្លាំងសរុប ពន្លឿន​ការងារ​ចុះ​បញ្ជី​ដីធ្លីក្នុង​ភូមិសាស្ត្រ​ឱ្យ​មានប្រសិទ្ធភាព និង​ទទួល​បាន​ជោគជ័យ​តាម​ការ​គ្រោងទុក សំដៅ​ផ្តល់​ផល​ប្រយោជន៍​​ជូន​ប្រជាពលរដ្ឋ ធានា​បាន​នូវ​សុវត្ថិភាព​ក្នុង​ការ​កាន់កាប់​ដីធ្លី​ស្របច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១០ នាទីutes មុន

មន្ត្រីជាន់ខ្ពស់៖ ការពង្រឹងសមត្ថភាពឌីជីថលដល់យុវជន និងក្មេងស្រី ជាឱកាសរៀបចំ ដឹកនាំ និងការរីកចម្រើនក្នុងយុគសម័យឌីជីថលប្រកបដោយបរិយាបន្ន

ព័ត៌មានជាតិ១៥ នាទីutes មុន

សម្តេចតេជោ ប្រាប់អ្នកវិនិយោគជប៉ុនថា ថៃកំពុងធ្វើសកម្មភាពតាមអំពើចិត្ត និងពង្រីកបញ្ហាព្រំដែនរាលដាលដល់វិស័យផ្សេងៗ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

មេភូមិភាគ២ថៃកាន់តែព្រហើន ហ៊ានគំរាមបិទការចូលទស្សនាប្រាសាទតាមាន់ធំរបស់ខ្មែរ ៧ថ្ងៃ

ព័ត៌មានជាតិ១៦ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ ការបណ្តុះបណ្តាលធនធានមនុស្សពិតជាអាទិភាពមួយដ៏សំខាន់ ក្នុងអាណត្តិទី ៧ នៃរាជរដ្ឋាភិបាល

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ទឹកជំនន់​​ធ្ងន់ធ្ងរ​នៅទី​ក្រុង​ម៉ានីល ប្រទេស ហ្វីលីពីនបង្ខំឲ្យជម្លៀសមនុស្ស​រាប់​ពាន់​នាក់​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ១៨ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

Sokha Hotels

ព័ត៌មានពេញនិយម