Connect with us

ព័ត៌មានជាតិ

ភ្លៀងចាប់ផ្តើមធ្លាក់ កសិករក្នុង​ខេត្តបាត់ដំបងសម្រុក​ដាំ​ដំឡូងមី​ឡើងវិញ

បានផុស

នៅ

ក្រោយរងរលកកម្តៅ​កើត​មកពី​ការ​ប្រែប្រួល​អាកាសធាតុ​ដែល​នាំ​ឲ្យ​​​ផល​ដំណាំ​ដំឡូងមី​របស់​កសិករតាម​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្ត​បាត់រង​ការ​ខូចខាត ក្តីសង្ឃឹមបានត្រឡប់មកវិញខណះភ្លៀងបានចាប់ផ្តើម​ធ្លាក់រាយប៉ាយតាំងពីដើមខែឧសភា ដែល​បាន​ធ្វើ​ឲ្យ​ដំណាំដំឡូង​មី​របស់កសិករ​​រង​ការ​ខូចខាត​បាន​លូតលាស់ឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជារៀងរាល់ឆ្នាំ​កសិករក្នុង​ខេត្ត​បាត់ដំបង តែងនាំគ្នាប្រកបរបរកសិកម្ម​ដាំ​ដំណាំផ្សេងៗ ដោយ​ពឹងផ្អែក​ទៅលើកត្តាធម្មជាតិ​ស្ទើរ​​ទាំងស្រុង គឺកត្តាទឹកភ្លៀង រួមកត្តាប្រភពទឹកដែលមន្ត្រីជំនាញ​បានរក្សាទុក ក្រោយ​រដូវកាល​ទឹកភ្លៀង​បាន​បញ្ចប់ សម្រាប់ទ្រទ្រង់ការ​ធ្វើ​កសិកម្មជាផល​ប្រយោជន៍​គាំពារជីវភាពរបស់កសិករ។

កសិកររស់នៅក្នុងស្រុកភ្នំព្រឹក លោក រិនដា បាននិយាយឲ្យដឹងថា «បានធូរទ្រូងបន្តិច។ ដំឡូង​ខ្ញុំ​បាន​លូតលាស់វិញហើយ ក្រោយមានភ្លៀងធ្លាក់ពីដើមខែ ៥។ វាបាន​ខូចខាតតិចតួច​គឺចំនួន ៤ ហិកតា ដែល​ត្រូវភ្ជួរដីដាំឡើងវិញ ក្នុងចំណោម​ផ្ទៃដីដាំដំឡូងមីសរុប ២០ ហិកតា»។

​លោក​ថា ក្រៅ​ពី​នៅស្រុកភ្នំព្រឹក ពលរដ្ឋ​នៅ​តាម​បណ្តា​ស្រុក​ផ្សេង​ទៀត​ក៏​បាន​ចាប់ផ្តើម​​ដាំដុះ​ដំឡូងមី​ឡើង​វិញ ក្រោយ​​ទទួល​បាន​ទឹកភ្លៀង​នា​ដើម​ខែ​វស្សា។

ចំណែកអាជ្ញាធរមូលដ្ឋានបានលើកឡើងថា កសិករនៅក្នុងស្រុកភ្នំព្រឹកបានប្រកបរបរ​កសិកម្ម​ច្រើន ពិសេសដំណាំដំឡូងមី និងពោតក្រហម ហើយឆ្នាំនេះខូចច្រើន តែបានស្ដារឡើង​វិញដោយ​មាន​ភ្លៀងធ្លាក់។

ទាក់ទង​ការ​ខូចខាត​ផល​ដំណាំដំំឡូង​មី​​កន្លងមក ​មន្រ្តី​ជំនាញ​បាន​លើកឡើង​ថា ដោយសារកសិករ​មិនស្តាប់តាមការណែនាំ​​ពី​មន្រ្តីជំនាញ។ អ្នក​ខ្លះ​ប្រមូល​ផលដំឡូងបណ្តើរភ្ជួដីដាំបណ្តើរ ប្រញាប់​ឆ្លៀតទៅរករបរផ្សេងទៀត ទោះបីអាជ្ញាធរ​បាន​​ណែនាំ​ក្តី​។

មន្ត្រីដដែល​បាន​បន្ត​ថា «ខ្ញុំគិតថា ការរងផលប៉ះ​ពាល់ឆ្នាំនេះ គឺជា​មេរៀនសម្រាប់​កសិករ​ផ្លាស់ប្តូរទម្លាប់ ហើយងាកមកអនុវត្តការដាំដុះតាមការ​ណែនាំពីមន្ត្រី ឬក្រសួង​ជំនាញ​វិញ​ទើបប្រសើរ។ គេមិនចេះតែណែនាំ ដោយគ្មានហេតុផលនិងជំនាញនោះទេ»។

បើតាមមន្ត្រីនៃមន្ទីរកសិកម្មខេត្ត​បាត់ដំបង បច្ចុប្បន្នកសិករបានយល់ដឹងច្រើនពីជំនាញកសិកម្ម តែនៅ​ខ្វះ​ការ​ទទួលបាននូវ​ព័ត៌មានគ្រប់​ជ្រុងជ្រោយពាក់ព័ន្ធដំណាំកសិកម្ម។ ជាក់ស្តែង​ការ​ដាំ​ដំឡូងមី និងពោត មន្ត្រីជំនាញបានណែនាំកុំឲ្យបន្តដាំក្នុងដើមឆ្នាំរង់​ចាំដាំ​ក្នុង​ចន្លោះ​ពីដើមខែ ៤ និងខែ ៥ តែកសិករ​នៅតែបន្តដាំតាមទម្លាប់ក្នុងខែ ១ និងដើមខែ ២ ដដែល ទើប​​រង​ផល​ប៉ះពាល់​បែបនេះ ហើយការ​ប៉ះពាល់ឆ្នាំនេះ​ក៏ជាមេរៀន​របស់​កសិករដែលដាំតាម​ទម្លាប់ផង​ដែរ។

ក្នុងរដូវកាលខែប្រាំង ក្នុងឆ្នាំ២០២៤ អាកាសធាតុ​ប្រែប្រួលកម្តៅ​មិនធ្លាប់​កើត​មាន សម្រាប់កម្ពុជាបានបង្កឲ្យដំណាំកសិកម្ម មានផលប៉ះពាល់លើទំហំ​ធំលើសពីឆ្នាំមុនៗ ដែល​បាន​ច្រាន​សេដ្ឋកិច្ចគ្រួសារ​របស់ប្រជាកសិករ ឲ្យដើរថយក្រោយ​គួរឲ្យបារម្ភ ជាពិសេសលើផល​ដំណាំ​ដំឡូងមី និងផលដំណាំពោត។

កសិករក្នុងខេត្តបាត់ដំបងបានរង​ផលប៉ះពាល់​ពីរលកកម្តៅយ៉ាងធ្ងន់ធ្ងរ ដែលប្រជាកសិករធ្វើការដាំដុះតាមទម្លាប់ ដោយ​​កសិករ​ខ្លះដាំបន្តក្រោយប្រមូលផល ក្នុងអំឡុងពាក់កណ្តាលខែ ១ ហើយកសិករ​ខ្លះដាំក្នុង​អំឡុងដើម​ខែ ២ ខណះមន្រ្តី​ជំនាញបានណែនាំឲ្យ​កសិករដាំដំឡូងមី​ក្នុងចន្លោះ​ពី​ដើមខែឧសភា និង ខែមិថុនា ទើបមានលទ្ធផលល្អ។

កសិករក្នុងស្រុក​ដែលជាតំបន់គោលដៅបានឲ្យដឹងប្រហាក់ប្រហែលគ្នាថា នៅឆ្នាំនេះផល​ដាំណាំ​ដំឡូងមី​បានប៉ះពាល់ពីរលកកម្តៅយ៉ាងធ្ងន់ធ្ងរ ដោយសារ​តែពួកគាត់​ប្រញាប់ប្រញាល់​បន្តដាំ​តាម​ទម្លាប់ ដោយមិនបានអនុវត្តតាមការណែនាំ​ពីមន្ត្រីជំនាញកសិកម្ម ទើបធ្វើឲ្យ​មួយចំនួន​ខាត​ទាំងស្រុង ហើយអ្នកខ្លះក៏ត្រូវរងផលប៉ះពាល់ជាបន្តបន្ទាប់។ ប៉ុន្តែក្តីបារម្ភក៏ត្រូវ​បានរំសាយ ខណះកាលពីអំឡុងដើមខែឧសភា ភ្លៀងបានធ្លាក់រាយប៉ាយដែល​បាន​ធ្វើឲ្យដំណាំដំឡូង​របស់ពួក​គាត់បានលូតលាស់ឡើងវិញ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ត្រាំ​ឲ្យ​ថៃ​​​និង​កម្ពុជា​ឈប់បាញ់​ភ្លាម​ ដោយ​ដាក់គំនាប​មិនធ្វើ​ពាណិជ្ជកម្ម​ជាមួយ​

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

ឡាវបដិសេធមិនបានផ្ទុះអាវុធជាមួយកម្ពុជាដូចការផ្សាយរបស់ថៃទេ

ព័ត៌មានជាតិ១ ម៉ោង មុន

​​ថ្នាក់ដឹកនាំ និង​ មេយោធាថៃ​ ប្រឈម​«ឧក្រិដ្ឋកម្មសង្គ្រាម» ​ដោយសារ​​ប្រើ ​​F-16 និង​ Gripen C/D វាយប្រហារ​តំបន់​វប្បធម៌​ និង​ជនស៊ីវិល​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុម​និស្សិត​មក​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ក្លាយជាម្ចាស់ពានរង្វាន់ត្នោតមាសឬ Thnot d’Or លើក​ទី៦

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ រួមជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រៀបចំម្ហូបអាហារផ្គត់ផ្គង់ទាំងស្រុងជូនប្រជាពលរដ្ឋជនភៀសសឹកនៅវត្តបាត់ថ្កៅ ២,០៧៩គ្រួសារ ស្រុកចុងកាល់

Sokha Hotels

ព័ត៌មានពេញនិយម