ព័ត៌មានជាតិ
ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា រដូវកាលទី៤ នឹងមកដល់ឆាប់ៗនេះ
ក្រុមការងារនឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យាលើកទី៤ ឆ្នាំ២០២៤ ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើតាមសំណេរនៅលើគេហទំព័រហ្វេសប៊ុក AIR & TECH ដែលជាក្រុមការងារផ្នែករៀបចំការប្រកួត នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ។

ក្រុមការងារផ្នែករៀបចំការប្រកួត ក្នុងព្រឹត្តិការណ៍ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា (Air & Tech Show) អះអាងថា ក្រុមការងារបានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រកាសការប្រកួតដ៏ធំខាងមុខនេះ។ ជាមួយគ្នានេះ ក្រុមការងាររៀបចំការប្រកួតបានអំពាវនាវឱ្យសិស្សនិស្សិត និងសាធារណជនទាំងអស់ ត្រៀមខ្លួនដើម្បីបង្ហាញពីភាពអស្ចារ្យ ក៏ដូចជាបង្ហាញសមត្ថភាពរបស់យុវជនកូនខ្មែរក្នុងវិស័យបច្ចេកវិទ្យាទៅកាន់ពិភពលោក។
ដើម្បីធានាថាការវិលត្រឡប់មកសារជាថ្មី នៃ ព្រឹត្តិការណ៍ ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា (Air & Tech Show) នាពេលខាងមុខនឹងកាន់តែធំ កាន់តែអស្ចារ្យ និងកាន់តែពិសេសជាងមុនទ្វេដង និងដើម្បីឱ្យការរៀបចំបានរលូន និងជោគជ័យ ថ្នាក់ដឹកនាំ នៃព្រឹត្តិការណ៍ដ៏ធំមួយនេះ ព្រមទាំងក្រុមការងារពាក់ព័ន្ធសំខាន់ៗ បានរៀបចំកិច្ចប្រជុំត្រៀមលក្ខណៈមួយកាលពីថ្ងៃ០៨ ខែមិថុនា ថ្មីៗនេះ។

កិច្ចប្រជុំបានប្រព្រឹត្តឡើងក្រោមវត្តមានលោក ឈី កុលបុត្រា ជាជំនួយការ ឯកឧត្ដមប្រធាន ឌី វិជ្ជា និងជាអ្នកគ្រប់គ្រងទូទៅ និងលោក អេង ប៊ុនថេង ជាប្រធានគ្រប់គ្រង និងប្រតិបត្តិ រួមទាំងប្រធានផ្នែកនីមួយៗ ដើម្បីបែងចែកភារកិច្ច និងទំនួលខុសត្រូវ ធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍មួយនេះ ប្រព្រឹត្តទៅដោយរលូន និងស័ក្ដិសមនឹងការទន្ទឹងរង់ចាំរបស់មហាជន ដែលតែងគាំទ្រព្រឹត្តិការណ៍ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា។
ក្នុងកិច្ចប្រជុំនោះ ថ្នាក់ដឹកនាំ សង្ឃឹមថា ក្រុមការងារគ្រប់ផ្នែកទាំងអស់នឹងរួមកម្លាំង ស្មារតី ព្រមជាមួយភាពច្នៃប្រឌិតថ្មីៗ ដើម្បីឱ្យព្រឹត្តិការណ៍ ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា (Air & Tech Show) ឆ្នាំ២០២៤ នេះកាន់តែអស្ចារ្យលើសបណ្ដាឆ្នាំមុនៗ។

គួរឱ្យដឹងថា ព្រឹត្តិការណ៍ ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា (Air & Tech Show) ធ្លាប់ធ្វើឡើងចំនួន ៣លើករួចមកហើយ ពោលគឺក្នុងឆ្នាំ២០១៨ ឆ្នាំ២០១៩ និងឆ្នាំ២០២១ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន សិស្សានុសិស្ស យុវជន និងប្រជាជនកម្ពុជា៕

-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


