ព័ត៌មានអន្ដរជាតិ
ក្រុមនាវាចម្បាំងរុស្ស៊ីទៅដល់គុយបា, អាមេរិក កំពុងតាមមើល
នាវាកងទ័ពជើងទឹករុស្ស៊ី ដែលក្នុងនោះមានទាំងនាវាចម្បាំងនិងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរផងដែរ បានទៅដល់ប្រទេសគុយបាហើយកាលពីថ្ងៃពុធទី១២ខែមិថុនា ដើម្បីបង្ហាញសាច់ដុំ ចំពេលសង្គ្រាមអ៊ុយក្រែន នៅតែក្តៅ ខណៈសហរដ្ឋអាមេរិក កំពុងតាមដានយ៉ាងយកចិត្តទុកដាក់។
តាមសេចក្តីរាយការណ៍របស់ RT, នាវាទាំងនេះ បានចូលចតនៅឈូងសមុទ្រឡាហាវ៉ាន ដែលមានចម្ងាយ ១៤៥គីឡូម៉ែត្រ ពីរដ្ឋ Florida របស់អាមេរិក ខណៈក្រសួងការពារជាតិរុស្ស៊ីនិយាយថា នាវាចម្បាំង Admiral Gorshkov និងនាវាមុជទឹក Kazan មានបំពាក់ជាមួយអាវុធទំនើបៗ រួមទាំងមីស៊ីលល្បឿនលឿនជាងសំឡេង Zircon ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសគុយបាអះអាងថា ដំណើរទស្សនកិច្ចរយៈពេលប្រាំថ្ងៃរបស់នាវាទាំងនេះ មិនបង្កការគំរាមកំហែងដល់តំបន់ទេ។
ពាក់ព័ន្ធបញ្ហានេះ មន្ត្រីអាមេរិកបានប្រាប់ CNN ថា ទីក្រុងវ៉ាស៊ីនតោន បានដាក់ពង្រាយនាវានិងយន្តហោះ ដើម្បីពិនិត្យសមយុទ្ធយោធារបស់រុស្ស៊ីនៅមហាសមុទ្រអាត្លង់ទិក និងការាប៊ីន ហើយក៏តាមដាននាវារុស្ស៊ី នៅពេលពួកគេឆ្លងកាត់មហាសមុទ្រអាត្លង់ទិក ឆ្ពោះដំណើរទៅកាន់ប្រទេសគុយបា ផងដែរ។
តាមព័ត៌មាន អាមេរិកបានបញ្ជូននាវា USS Truxtun, USS Donald Cook និងនាវាឆ្មាំសមុទ្រ USCGC Stone រួមទាំងយន្តហោះឈ្លបយកការណ៍ P-8 Poseidon ដើម្បីតាមដានសកម្មភាពរបស់រុស្ស៊ី។
សូមបញ្ជាក់ថា វត្តមាននាវារុស្ស៊ីនៅគុយបា គឺបង្ហាញពីការពង្រឹងទំនាក់ទំនងរបស់ទីក្រុងមូស្គូជាមួយឡាវ៉ាហាន ខណៈភ្លើងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន មិនទាន់រលត់ ខណៈគុយបាក៏ពឹងផ្អែកកាន់តែខ្លាំងលើប្រេងនិងជំនួយរបស់រុស្ស៊ីផងដែរ។
គុយបាមានទំនាក់ទំនងល្អជាមួយរុស្ស៊ី ជាយូរមកហើយ ដោយប្រទេសនេះគឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អតីតសហភាពសូវៀត ក្នុងសម័យសង្គ្រាមត្រជាក់ ដោយថែមទាំងព្រមទទួលធ្វើជាទីតាំងដាក់មីស៊ីលនុយក្លេអ៊ែររបស់ទីក្រុងមូស្គូ អំឡុងវិបត្តិមីស៊ីលគុយបាឆ្នាំ ១៩៦២ទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទិវានៃក្តីស្រឡាញ់ អ៊ុយក្រែន បាញ់កម្ទេចនាវាចម្បាំងរុស្ស៊ី ក្នុងសមុទ្រក្រហម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


