ព័ត៌មានជាតិ
ពលរដ្ឋក្នុងស្រុកព្រៃឈរ នៅតែបន្តរបរដាប់ថ្ម ធ្វេីត្បាល់កិនម្សៅ ដើម្បីបន្ថែមប្រាក់កម្រៃផ្គត់ផ្គង់គ្រួសារ
ខណៈពេលដែលសម័យកាលឆ្ពោះទៅរកភាពជឿនលឿនយ៉ាងណាក្តី ប្រជាពលរដ្ឋជាច្រេីនគ្រួសារនៅក្នុងភូមិដៃបួន ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅតែបន្តប្រកបមុខរបរតពីដូនតា ក្នុងការដាប់ថ្មច្នៃចេញជាត្បាល់កិនម្សៅ និងត្បាល់បុកគ្រឿង ដើម្បីរកប្រាក់កម្រៃបន្ថែម ក្រៅពីរបរធ្វេីស្រែចម្ការ ។

ពលរដ្ឋជាអ្នកប្រកបមុខរបរដាប់ថ្មតាំងពីជំនាន់ដូនតារបស់ពួកគេមកបានឲ្យដឹងថា បច្ចុប្បន្នការដាប់ថ្មច្នៃជាត្បាល់កិនម្សៅនេះ អ្នកភូមិនៅតែបន្តឆ្លៀត យកពេលវេលាដាប់ថ្មធ្វេីឧបករណ៍ប្រេីប្រាស់មួយនេះ ក្រោយពីរបរធ្វេីស្រែចំការ ដេីម្បីបង្កេីនប្រាក់ចំណូលបន្ថែមទៀត។ លោក ហ៊ល រ៉េត អ្នកភូមិទួលតាកោ បានបញ្ជាក់ទៀតថា ក្នុង១សម្រាប់បានប្រាក់កម្រៃ ចំនួន១៦០០០រៀល ឡេីងទៅ តាមទំហំតូចឬធំ ដោយពួកគេប្រេីប្រាស់ម៉ូទ័រផង ដាប់ដៃផង ដូច្នោះពួកគេអំពាវនាវឲ្យប្រជាជនខ្មែរនិងក្រៅប្រទេសជួយគាំទ្រផលិតត្បាល់ធ្វេីអំពេីថ្មនេះផង។

ទន្ទឹមនឹងនេះដែរ សម្រាប់របរដាប់ថ្មធ្វេីត្បាល់នេះវត្ថុធាតុដេីម ថ្មត្រូវបញ្ជាទិញពីតំបន់ទឹកឆា ឃុំថ្មពូន ស្រុកព្រៃឈរ និងតំបន់ទំនប់តាកុចក្នុងឃុំព្រែកក្របៅ ស្រុកកងមាសមក។ ចំពោះអ្នកស៊ីឈ្នួលខាត់យកមកសម្អាតបន្តត្បាល់បុកគ្រឿងមួយបានតម្លៃ៣០០០រៀល ហេីយដោយក្នុង១ថ្ងៃ ក្នុងមួយគ្រួសារៗអាចធ្វេីបានចាប់ពី៥០ទៅ៦០ត្បាល់។ ហេីយតម្លៃត្បាល់ពេលចេញជារូបរាងត្បាល់កិនម្សៅ ក្នុង១សម្រាប់ តម្លៃអាចលក់បាន២០០០០រៀលឡេីងទៅ និងចំពោះត្បាល់បុកគ្រឿង ក្នុង១សម្រាប់ អាតូចតម្លៃ១២០០០រៀល ផងដែរ៕


អត្ថបទ៖ ឡេក ចាន់ពេជ្រ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ