ជីវិតកម្សាន្ដ
ជំនួបដ៏កម្ររវាងតួឯកស្រី ឌី សាវ៉េត និងតួឯកប្រុស សោម ដូរិន ក្នុងថ្ងៃខួបគម្រប់ ៨០ ឆ្នាំ “ផ្ការីកគ្រប់រដូវ”
ទស្សនិកជនបានសម្តែងនូវក្តីរំភើបជាថ្មី ខណៈកំពូលតារាសម្តែងជើងចាស់អំឡុងទសវត្សរ៍ ៦០ ក្នុងរឿង”មរណមាតា” ២ ដួង គឺ លោកស្រី ឌី សាវ៉េត និង ព្រឹទ្ធាចារ្យ សោម ដូរិន បានជួបគ្នាជាលើកទី ២ នៅកម្មវិធី”ផ្ការីកគ្រប់រដូវ” ដែលរៀបចំដោយក្រុមព្រះសុរិយា។

កាលពីល្ងាចថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៤ ម្សិលមិញ ក្រុមព្រះសុរិយា បានរៀបចំកម្មវិធី”ផ្ការីកគ្រប់រដូវ” គោលបំណងដើម្បីជាការរំលឹកនឹកដល់វីរភាព នៃតារាភាពយន្តខ្មែរដ៏ល្បីល្បាញចាប់ពីទសវត្សទី ៥០ រហូតមកដល់បច្ចុប្បន្ន គឺ លោកស្រី ឌី សាវ៉េត និង លោក សោម ដូរិន។ នេះជាជំនួបដ៏រីករាយរវាងតួឯកស្រី ឌី សាវ៉េត និង តួឯកប្រុសជំនាន់ដំបូង នៃផ្ទាំងសំពត់សខ្មែរ សោម ដូរិន ក្នុងថ្ងៃខួបកំណើតគម្រប់ ៨០ ឆ្នាំ នៃតារា”ផ្ការីកគ្រប់រដូវ” ឌី សាវ៉េត (១៩៤៤-២០២៤)។
ជាការពិត”ផ្ការីកគ្រប់រដូវ” គឺជាការរំលឹក និងអបអរសាទរដល់ថ្ងៃកំណើតគម្រប់ ៨០ ឆ្នាំ នៃកំពូលតារាភាពយន្តលោកស្រី ឌី សាវ៉េត និងថ្ងៃរំលឹកកំណើតគម្រប់ ៨៦ ឆ្នាំ នៃកំពូលតារាភាពយន្តលោក សោម ដូរិន ផងដែរ។ តារាភាពយន្តល្បីល្បាញរបស់ខ្មែរទាំងពីរ ធ្លាប់សម្តែងរួមគ្នាកាលពី ៦០ ឆ្នាំមុន ក្នុងខ្សែភាពយន្តបុរាណខ្មែរដ៏ល្បីល្បាញដល់សព្វថ្ងៃនេះ គឺរឿង”មរណមាតា”។

កម្មវិធីនេះដែរ ក៏មានការចូលរួមពីសំណាក់ក្រុមការងារសមាគមសិល្បករខ្មែរដឹកនាំដោយលោកស្រី នៅ សុនិតា តំណាងអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ។ ក្នុងនោះ សមាគមសិល្បករខ្មែរ បានសម្ដែងនូវការកោតសរសើរក្រុមព្រះសុរិយាដែលបានដឹកនាំរៀបចំកម្មវិធីនេះឡើងប្រកបដោយអត្ថន័យខ្លឹមសារបង្ហាញពីការគោរពចំពោះវីរសិល្បករទាំងពីររូបនេះ។
សូមជម្រាបថា លោកព្រឹទ្ធាចារ្យ សោម ដូរិន បានលះបង់ច្រើនណាស់ក្នុងបុព្វេសិល្បៈវប្បធម៌ខ្មែរ តាំងពីពេលដែលប្រឡូកសិល្បៈដំបូងដើមទសវត្ស ៥០ រហូតមកម្ល៉េះ។ ចំណែកតារាសិល្បៈជើងចាស់លោកស្រី ឌី សាវ៉េត ដោយសារភាពល្បីល្បាញ លោកស្រី តែងទទួលបានការគាំទ្រខ្ពស់ ថែមទាំងសរសើរពីសមត្ថភាព និងទេពកោសល្យនានានៅក្នុងអាជីពសិល្បៈរហូតមកទល់ពេលបច្ចុប្បន្នផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា







-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


