Connect with us

ជីវិតកម្សាន្ដ

ម្ចាស់ពាន Man Of Cambodia 2024 ប្ដេជ្ញាធ្វើជាគំរូល្អសម្រាប់យុវជនជំនាន់ក្រោយ បន្ទាប់ពីជ័យជម្នះ

បានផុស

នៅ

បន្ទាប់ពី​ក្លាយ​ជា​ម្ចាស់​ពាន​បុរស​ឯក នៃ​កម្ពុជា Man Of Cambodia 2024 និង​កំពុង​ត្រៀមខ្លួន​ចេញ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ នៅ​ប្រទេស​ហ្វីលីពីន (Man Of The World 2024) នា​ពេល​ខាងមុខ​ឆាប់ៗ នេះ លោក រិត ស៊ីភុន បាន​ប្ដេជ្ញា​ធ្វើ​ជា​គំរូ​ល្អ​សម្រាប់​យុវជន​ជំនាន់​ក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នា​នោះដែរ បុរស​ឯក នៃ​កម្ពុជា រិត ស៊ីភុន បាន​ថ្លែង​ការ​អរគុណ​ចំពោះ​ការ​គាំទ្រ និង​ការ​លើក​ទឹក​ចិត្ត​ពី​សំណាក់​មហាជន​ដែល​ធ្វើ​ឲ្យ​លោក​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រកួត​លើ​ឆាក​មួយ​នេះ។ លោក​ថា «ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​បងប្អូន​ទាំងអស់​គ្នា​ដែល​ចូលរួម​អបអរសាទរ​ដល់​រូប​ខ្ញុំ ក្នុង​ឱកាស​ដែល​ទទួល​តំណែង​ខាង​លើ​នេះ»។

លោក ស៊ីភុន បញ្ជាក់​ថា លោក​កំពុង​និង​ត្រៀម​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​នៅ​ប្រទេស​ហ្វីលីពីន (Man Of The World 2024) នា​អំឡុង​ខែ​កក្កដា ឆ្នាំ ២០២៤ ខាង​មុខ​នេះ​ហើយ។ លោក នឹង​ធ្វើ​ឲ្យ​បាន​ល្អ​នៅ​លើ​ឆាក​អន្ដរជាតិ។ លោក​ក៏បាន​ប្ដេជ្ញា​ចិត្ត​ថា លោក​នឹង​ធ្វើជា​គំរូ​ល្អ​ឲ្យ​យុវជន​ជំនាន់​ក្រោយ រួម​ទាំង​ប្រឹងប្រែង​ឲ្យ​អស់​លទ្ធភាព​ដើម្បី​យក​ជ័យជម្នះ​មក​កាន់​មាតុភូមិ និង​អ្នក​គាំទ្រ។

ម្ចាស់​ពាន​បុរស​ឯក នៃ​កម្ពុជា លោក រិន ស៊ីភុន មាន​អាយុ ២៧ ឆ្នាំ កម្ពស់ ១,៨០ ម៉ែត្រ ទម្ងន់ ៨០ គ​.​ក្រ បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​ផ្នែក​សំណង់​ស៊ីវិល នៅ​សាកលវិទ្យាល័យ​ន័រតុន ឆ្នាំ ២០២៣ ដែល​បច្ចុប្បន្ន​ក៏​ជា​គ្រូបង្ហាត់​ប្រាណ និង​ជា​តារា​ម៉ូដែល​មួយ​រូប​ផង​ដែរ ខណៈ​មុន​ទទួល​បាន​ជ័យ​លាភី​នេះ លោក​ក៏​ធ្លាប់​ប្រឡង​កម្មវិធី​មួយ​ចំនួន ហើយ​យក​បទ​ពិសោធ​ទាំងនោះ​ដើម្បី​ជោគ​ជ័យ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម