ព័ត៌មានជាតិ
គម្រោងស្ថាបនាផ្លូវជាតិលេខ ១៣៣A តភ្ជាប់ទៅផ្លូវជាតិលេខ៣១ ឆ្លងកាត់ស្រុកចំនួន២ នៃខេត្តកំពត សម្រេចបាន៨០ភាគរយ
នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត បានប្រាប់ឲ្យដឹងថា ផ្លូវជាតិលេខ១៣៣A ចាប់ពីផ្សារឈូកបានតភ្ជាប់ទៅផ្លូវជាតិលេខ ៣១ ឆ្លងកាត់ស្រុកចំនួនពីដោយបានស្ថាបនាបាន៨០ ភាគរយហើយ នោះចាប់ពីភូមិសាស្ត្រភូមិសត្វពង ឃុំសត្វពង ស្រុកឈូក ដល់ស្រុកអង្គរជ័យ ខេត្តកំពត។

ប្រជាពលរដ្ឋបានបង្ហាញទឹកចិត្តសេចក្តីត្រេកអរ សប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ បានលើកកម្ពស់គុណភាពផ្លូវជាតិ១៣៣A តាំងពីផ្លូវក្រាលគ្រួសក្រហម កាលពីមុនមានជង្ហុក បែកភក់នៅរដូវវស្សា លុះដល់រដូវប្រាំងហុយខ្លាំង តែមកដល់បច្ចុប្បន្នបានប្រែក្លាយជាផ្លូវកៅស៊ូ ស្អាត ងាយស្រួលក្នុងការធ្វើដំណើរ បានផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋនៅអមតាមដងផ្លូវនូវភាពងាយស្រួលនៅក្នុងការធ្វើដំណើរប្រកបមុខរបរកស៊ីប្រចាំថ្ងៃ ព្រមទាំងបានផ្តល់ឱ្យមានជីវភាព និងជីវិតរស់នៅបានកាន់តែល្អប្រសើរជាងមុនមួយកំរិតបន្ថែមទៀត។
ប្រជាពលរដ្ឋបានសាទរ និងអគុណដល់ប្រមុខរាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ ពិសេសនោះថ្នាក់ដឹកនាំខេត្តកំពត និងមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ តែងតែបានយកចិត្តទុកដាក់ និងសុខទុក្ខប្រជាពលរដ្ឋ ហើយបានផ្តល់ផ្លូវល្អងាយស្រួលធ្វើដំណើររកសុីប្រចាំថ្ងៃ និងបានកាត់បន្ថយគម្លាតជីវភាព រវាងអ្នករស់នៅទីប្រជុំជន និងទីជនបទ។

ជាមួយគ្នានោះដែរលោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត បានបន្តឱ្យដឹងទៀតថា ផ្លូវជាតិលេខ១៣៣A ចាប់ពីផ្សារឈូក ដែលស្ថិតនៅក្នុងស្រុកឈូក បានតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៣១ នៅក្នុងភូមិសាស្ត្រស្រុកអង្គរជ័យនៃខេត្តកំពត ដែលមានប្រវែង ២០,៣៨២ម៉ែត្រ ឆ្លងកាត់ស្រុកចំនួន២ នេះដោយបានតភ្ជាប់ពីផ្លូវជាតិលេខ៣ នៅត្រង់ចំណុចផ្សារឈូក ទៅផ្លូវជាតិលេខ៣១ ត្រង់ចំណុចច្រកសៀមស្រុកអង្គរជ័យ) និងឆ្លងកាត់ឃុំចំនួន៤។

គួរបញ្ជាក់ផងដែរថា ផ្លូវមួយខ្សែនេះ ស្ថាបនាដោយក្រុមហ៊ុន IL SUNG របស់កូរ៉េ នាបច្ចុប្បន្ននេះក្រុមហ៊ុនបានស្ថាបនាសម្រេចក្នុងការសាងសង់បានរង្វង់៨០ភាគរយហើយ ផ្លូវនេះសម្រាប់តភ្ជាប់ចរន្តសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ នៅក្នុងស្រុកឈូក និងស្រុកអង្គរជ័យ តាមរយៈការដោះដូរផលិតផលកសិកម្មផ្សេងៗមកកាន់ទីផ្សាររួមមានផ្សារឈូកស្ថិតនៅក្នុងស្រុកឈូក និងផ្សារតានីស្ថិតនៅក្នុងស្រុកអង្គរជ័យ (ស្រុកទាំងពីបានធ្វើឲ្យប្រជាពលរដ្ឋបានធូរធារមួយកំរិតបន្ថែមទៀតនៅក្នុងតំបន់នៃខេត្តកំពត៕
អត្ថបទ៖ សឹង រ៉ាត់



-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


