ព័ត៌មានអន្ដរជាតិ
ប្រជាជនកេនយ៉ារាប់ពាន់នាក់ ធ្វើបាតុកម្មប្រឆាំងនឹងការដំឡើងពន្ធថ្មី
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី ២១ ខែ មិថុនានេះ យុវជនរាប់ពាន់នាក់បានធ្វើបាតុកម្មកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងរដ្ឋធានីរបស់ប្រទេសកេនយ៉ា និងនៅទូទាំងប្រទេសប្រឆាំងនឹងសំណើពន្ធថ្មីដែលស្នើដោយរដ្ឋបាលលោកប្រធានាធិបតី William Ruto។
ក្រុមបាតុករ បានចាប់ផ្តើមធ្វើបាតុកម្មជុំទីមួយតាំងពីថ្ងៃអង្គារទាមទារឱ្យសមាជិកសភាបោះឆ្នោតប្រឆាំងនឹងច្បាប់នេះ ខណៈដែលច្បាប់នេះនឹងមានបន្ទុកធ្ងន់សម្រាប់ប្រាក់បៀវត្សរ៍របស់ប្រជាជនកេនយ៉ា សហគ្រិន និងអ្នកប្រើប្រាស់។ ការតវ៉ាកាលពីថ្ងៃអង្គារបណ្ដាលឲ្យមនុស្សជាង ២០០ នាក់ត្រូវបានចាប់ខ្លួន ប៉ុន្តែក្រោយមកមកត្រូវបានដោះលែង។
ចំណែកការតវ៉ាកាលពីថ្ងៃព្រហស្បតិ៍នេះ បាននាំឱ្យតំបន់ពាណិជ្ជកម្មរបស់រដ្ឋធានីណៃរ៉ូប៊ីមានភាពជាប់គាំង ប៉ូលិសបានគប់កំប៉ុងហ្គាសបង្ហូរទឹកភ្នែក និងបាញ់កាណុងទឹកទៅលើក្រុមបាតុករដែលដើរឆ្ពោះទៅអគារសភា ជាកន្លែងដែលសមាជិកសភាកំពុងពិភាក្សាអំពីច្បាប់នេះ។
ទន្ទឹមនឹងនោះ ក្រុមបាតុករបានព្យាយាមទម្លុះខ្សែការពារ ដើម្បីចូលទៅកាន់អគារសភា ដោយកាន់បដាប្រឆាំងរដ្ឋាភិបាល និងស្រែកប្រឆាំងលោក Ruto។ យុវជនក៏បានធ្វើបាតុកម្មនៅក្នុងទីប្រជុំជន Eldoret ជាកន្លែងរស់នៅរបស់ប្រធានាធិបតីផងដែរ ដែលពួកគេបានប្រាប់អ្នកកាសែតថា ពួកគេត្រូវបានគេបោកប្រាស់ឱ្យបោះឆ្នោតឱ្យលោក Ruto ដោយសារលោក Ruto បានសន្យាថារដ្ឋាភិបាលរបស់លោកនឹងកាត់បន្ថយពន្ធ និងកាត់បន្ថយថ្លៃដើមរស់នៅ។
កាលពីថ្ងៃព្រហស្បតិ៍សមាជិកសភាបានជជែកដេញដោល និងបោះឆ្នោតលើច្បាប់នេះនៅក្នុងការត្រួតពិនិត្យលើកទីពីរ ខណៈការត្រួតពិនិត្យទីបី នឹងធ្វើចុងក្រោយសប្តាហ៍ក្រោយ។ ចំណែកលោក Ruto ក៏បាននិយាយកាលពីដើមសប្តាហ៍នេះថា ការតវ៉ាគឺជាសិទ្ធិក្នុងរដ្ឋធម្មនុញ្ញ ប៉ុន្តែស្ថាប័នរដ្ឋាភិបាលត្រូវតែអនុវត្តច្បាប់នៅក្នុងអាណត្តិរបស់ពួកគេ។
គួរបញ្ជាក់ថា ពន្ធថ្មីនឹងរួមបញ្ចូលការយកពន្ធ ២,៧៥ភាគរយលើប្រាក់ចំណូលចំពោះផែនការធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្តជាតិ ក៏ដូចជាការបង្កើនពន្ធលើប្រេងឆា និងប្រេងឥន្ធនៈ ដែលនឹងធ្វើឱ្យថ្លៃដើមផលិតកម្មកើនឡើង និងធ្លាក់ចុះដល់អ្នកប្រើប្រាស់។សំណើនេះរួមទាំងស្នើដើម្បីបង្កើនពន្ធលើតម្លៃបន្ថែម ១៦ ភាគរយលើនំប៉័ង និងពន្ធប្រចាំឆ្នាំថ្មីលើយានយន្តតែត្រូវបានដកចេញកាលពីថ្ងៃអង្គារ បន្ទាប់ពីកិច្ចប្រជុំរវាងលោក Ruto និងសមាជិកបក្សកាន់អំណាច។
ប៉ុន្តែអ្នកដែលធ្វើបាតុកម្មកាលពីថ្ងៃព្រហស្បតិ៍នៅតែទទូចថាវិសោធនកម្មនេះមិនទាន់គ្រប់គ្រាន់ទេ ពួកគេចង់ឱ្យសមាជិកសភាបដិសេធទាំងស្រុងនូវច្បាប់នេះ។ខណៈប្រជាជនកេនយ៉ាក្រីក្រយល់ឃើញថាច្បាប់នេះមិនសមស្របនឹងស្ថានភាពដែលប្រជាជនទើបតែងើបចេញពីការបំផ្លិចបំផ្លាញដោយទឹកជំនន់នោះទេ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


