វប្បធម៌ ជំនឿ
តារានិករ ៥ ពូកែអានចិត្តគំនិតមនុស្ស និងយល់ដឹងជ្រៅជ្រះពីគោលបំណងអ្នកដទៃ
តារានិករក៏ត្រូវបានគេប្រើដើម្បីទស្សន៍ទាយជោគវាសនា ដោយគេជឿថា វាក៏អាចបង្ហាញពីចរិតលក្ខណៈរបស់ភាគីនីមួយៗបានយ៉ាងល្អប្រសើរ។ ថ្ងៃនេះយើងខ្ញុំនឹងបង្ហាញពីចរិតលក្ខណៈនៃតារានិកររទាំង ៥ ដែលពូកែអានចិត្តមនុស្សបំផុត រាប់ចាប់តាំងពីការយល់ដឹងពីគំនិត អារម្មណ៍ ឬការសង្កេតភាសាកាយវិការ ទឹកមុខ សម្លេង និងសញ្ញា ដែលត្រូវបានបញ្ចេញដោយចេតនាឬអចេតនាក្ដី ប៉ុន្តែសញ្ញារាសីចក្រទាំង ៥ នេះអាចចាប់យកអារម្មណ៍បានដែលអាចហៅបានថាពួកគេពូកែអានចិត្តមនុស្ស។

ទី១ តារានិករ Cancer
Cancer ត្រូវបានគេស្គាល់ថាជាមនុស្សស្លូតបូត ឆាប់មានអារម្មណ៍រសើប និងឆ្លាតវៃ។ ពួកគេមានសមត្ថភាពខ្លាំងក្នុងការយល់ចិត្តពីអារម្មណ៍របស់អ្នកដទៃ។ ដោយភាពទន់ភ្លន់និងការយល់ដឹង នេះបានអនុញ្ញាតឲ្យក្រុមតារានិករ អាចយល់ពីអ្នកដទៃយ៉ាងស៊ីជម្រៅផងដែរ។
ទី២ តារានិករ Virgo
Virgo ត្រូវបានគេស្គាល់ថាជាអ្នកវិភាគ សង្កេត និងយកចិត្តទុកដាក់ចំពោះព័ត៌មានលម្អិត និងជាមនុស្សប្រុងប្រយ័ត្ន។ គេពូកែក្នុងការកត់សម្គាល់ព័ត៌មានលម្អិត និងគំរូតូចៗ ហើយសមត្ថភាពទាំងនេះបាននាំឲ្យពួកគេ យល់យ៉ាងច្បាស់អំពីអាកប្បកិរិយា និងគំនិតរបស់អ្នកដទៃ តាមរយៈការសង្កេត និងការវិភាគសមហេតុផល។
ទី៣ តារានិករ Libra
Libras ជាមនុស្សដែលមានជំនាញខាងសង្គម មានមន្តស្នេហ៍ និងស្រឡាញ់ការចូលចិត្តពីសង្គមជុំវិញ។ ពួកគេពូកែយល់ដឹងពីអន្តរកម្មខាងក្រៅ ហើយជារឿយៗ ក្រុមនេះអាចទស្សន៍ទាយពីរបៀបដែលអ្នកដទៃនឹងឆ្លើយតបក្នុងស្ថានភាពនៅនឹងមុខបានយ៉ាងគាប់ប្រសើរថែមទៀតផង។
ទី៤ តារានិករ Scorpio
Scorpios ជាអ្នកសង្កេតការណ៍ ដោយផ្តល់នូវរូបរាងអាថ៌កំបាំង និងវិភាគយ៉ាងស៊ីជម្រៅ មានជំនាញក្នុងការយល់ដឹងពីការលើកទឹកចិត្តលាក់កំបាំង ហើយជារឿយៗពួកគេអាចសម្គាល់បានយ៉ាងឆាប់រហ័ស នូវសញ្ញាស្រាលៗដែលអ្នកដទៃអាចនឹងមិនដឹងតែគេដឹងថាមានអត្ថន័យបែបណា។
ទី៥ តារានិករ Aquarius
Aquarians ក៏មានជំនាញក្នុងការមើលឃើញអ្វីៗពីទស្សនៈផ្សេងៗគ្នាជាច្រើន។ ការគិតឆ្ពោះទៅមុខ និងមានគំនិតវិភាគដ៏ល្អ វាជួយឲ្យពួកគេយល់អំពីមនុស្ស និងសង្គមបានយ៉ាងគាប់ចិត្តដោយមិនពិបាកឡើយ។
ទី៦ តារានិករ Pisces
Pisces មានការយល់ចិត្តខ្ពស់ មានវិចារណញាណគាប់ប្រសើរ ហើយជារឿយៗមានភាពស៊ីជម្រៅជាមួយនឹងអារម្មណ៍របស់អ្នកដទៃ គេជំនាញដឹងថា អ្នកដទៃកំពុងមានអារម្មណ៍យ៉ាងណាក្នុងពេលស្ថិតនៅចំពោះមុខ។ ពេលខ្លះ តារានិករ អាចដឹងពីអារម្មណ៍របស់មនុស្ស មុនពេលគាត់មានអារម្មណ៍បែបណាចំពោះខ្លួន៕

គ្រូ ណុប
ចុចអាន៖ក្រោយរៀបការ តារានិករទាំង ៥ ជីវិតកាន់តែត្រចះត្រចង់ ឯទ្រព្យធនក៏ផ្លាស់ប្ដូរមានបានជាងមុន
-
សេដ្ឋកិច្ច១០ ម៉ោង agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
សន្តិសុខសង្គម៦ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
កីឡា៤ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបំពេញលក្ខខណ្ឌយ៉ាងហោចណាស់ ១ ក្នុងចំណោម ១០ ទើបអាចចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក


