ព័ត៌មានអន្ដរជាតិ
សាច់ញាតិមេក្រុមហាម៉ាស ១០នាក់ត្រូវ អ៊ីស្រាអែល សម្លាប់ក្នុងពេលតែមួយ
តាមការចេញផ្សាយរបស់សារពត៌មាន Al Jazeera នៅថ្ងៃទី ២៦ ខែ មិថុនា, ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ជំរំជនភៀសខ្លួន Shati ភាគខាងជើងជ្រោយហ្គាហ្សា បានសម្លាប់សមាជិកគ្រួសា ១០នាក់របស់មេក្រុមហាម៉ាសលោក Ismail Haniyeh ក្នុងពេលតែមួយ។

អ្នកនាំពាក្យទីភ្នាក់ងារការពារជនស៊ីវិល បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ការវាយប្រហារពេលព្រឹកព្រលឹមបានកំណត់គោលដៅលើផ្ទះលោក Haniyeh ហើយក្នុងចំណោមអ្នកស្លាប់ក៏រួមមានទាំងប្អូនស្រីរបស់គាត់ផងដែរ ខណៈនៅមានអ្នករងរបួសជាច្រើននាក់ទៀត។
ទោះបីជាយ៉ាងណាក៏ដោយ យោធាអ៊ីស្រាអែលអះអាងថា ការវាយប្រហារនេះគឺផ្ដោតគោលដៅតែលើក្រុមយុទ្ធជនហាម៉ាស ដែលសំងំលាក់ខ្លួននៅខាងក្នុងតំបន់នោះប៉ុណ្ណោះ ប៉ុន្តែមិនបានបញ្ជាក់ពីការវាយប្រហារផ្ទះរបស់គ្រួសារលោក Haniyeh ទេ។

បន្ទាប់ពីការវាយប្រហារនេះក្រុមហាម៉ាស បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិ នាំឧក្រិដ្ឋជនមកទទួលខុសត្រូវចំពោះមុខច្បាប់ និងចាត់វិធានការជាបន្ទាន់ដើម្បីការពារជនស៊ីវិលស្លូតត្រង់ ហើយថែមទាំងឲ្យមេដឹកនាំភេរវករ ទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មរបស់ពួកគេទៀតផង។
គួរបញ្ជាក់ថាកាលពីខែមេសា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅកណ្តាលតំបន់ហ្គាហ្សាក៏បានសម្លាប់កូនប្រុសបីនាក់ និងចៅបួននាក់របស់លោក Haniyeh ដែរ ខណៈចាប់តាំងពីថ្ងៃទី ៧ ខែតុលាឆ្នាំមុនមក សាច់ញាតិលោកHaniyeh ប្រហែល ៦០ នាក់ហើយដែលត្រូវបានសម្លាប់៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២៣ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


