ព័ត៌មានជាតិ
លោក ហេង សួរ ជួបពិភាក្សាការងារជាមួយអគ្គលេខាធិការនៃសេវាការងារ និងមុខរបរកូរ៉េដើម្បីបន្តលើកកម្ពស់ និងបង្កើនប្រសិទ្ធភាពវិស័យការងារ
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយ លោក KIM DAEHWAN អគ្គលេខាធិការ និងនាយកប្រតិបត្តិសេវាការងារ និងមុខរបរកូរ៉េ នៃរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ជំនួបនេះ មានគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសេវាការងារ និងមុខរបរកូរ៉េ(KLES)លើការអនុវត្តគម្រោងប្រឹក្សាគោលនយោបាយវិស័យការងារ ឆ្នាំ២០២៣-២០២៥ និងគម្រោងពាក់ព័ន្ធផ្សេងៗនាពេលអនាគត។
លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកូរ៉េដែលបានផ្តល់កិច្ចសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈកិច្ចព្រមព្រៀងស្តីពីការអនុវត្តគម្រោងប្រឹក្សាគោលនយោបាយវិស័យការងារដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០២៣ ដើម្បីជំរុញការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពរបស់មន្ត្រីរាជការជំនាញរបស់ក្រសួង ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរបន្ថែមទៀត។

សម្រាប់លោករដ្ឋមន្ត្រី វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងដើរតួរនាទីយ៉ាងសំខាន់បំផុតមួយនៃរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដើម្បីជួយជ្រោមជ្រែងសេដ្ឋកិច្ចជាតិឱ្យសម្រេចបាននូវចក្ខុវិស័យកា្លយជាប្រទេសដែលមានចំណូលមធ្យមកកម្រិតខ្ពស់ និងក្លាយជាប្រទេសមានចំណូលខ្ពស់។

ទន្ទឹមនឹងនេះ លោក KIM DAEHWAN អគ្គលេខាធិការ និងនាយកប្រតិបត្តិសេវាការងារ និងមុខរបរកូរ៉េ នៃរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រីដែលបានគាំទ្រគម្រោងនៃកិច្ចសហប្រតិបត្តិការដែលភាគីទាំងពីរបានចុះហត្ថលេខាកន្លងទៅថ្មីៗនេះ ដើម្បីជួយវិស័យការងារនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតចំពោះការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យស្របទៅតាមចក្ខុវិស័យរបស់ក្រសួងក៏ដូចជារាជរដ្ឋាភិបាល។

ជាមួយគ្នានេះ អគ្គលេខាធិការ និងនាយកប្រតិបត្តិសេវាការងារ និងមុខរបរកូរ៉េ នៃរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ បានរីករាយស្វាគមន៍ និងបន្តគាំទ្រចំពោះកិច្ចសហប្រត្តិបត្តិការរវាងភាគីទាំងពីរឱ្យកាន់តែជោគជ័យបន្ថែមទៀតឱ្យស្របទៅនឹងកម្រិតនៃទំនាក់ទំនងដែលរដ្ឋាភិបាលទាំងពីរបានកសាងនិងពូនជ្រុំយ៉ាងល្អតាំងពីដើមមក៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


