Connect with us

ព័ត៌មានអន្ដរជាតិ

EU និងលោក Zelensky ត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ជំនួយយោធាបន្ថែម ដល់អ៊ុយក្រែន

បានផុស

នៅ

តាមការចេញផ្សាយរបស់ទីភ្នាក់ពត៌មាន Reuters សហភាពអឺរ៉ុប នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅថ្ងៃព្រហស្បតិ៍នេះ ជាមួយការប្តេជ្ញាផ្តល់អាវុធបន្ថែម ការហ្វឹកហ្វឺនយោធា និងជំនួយផ្សេងទៀតដល់ទីក្រុងកៀវសម្រាប់ឆ្នាំខាងមុខ។

លោក ​Zelensky ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះក្នុងកិច្ចប្រជុំកំពូលនៃមេដឹកនាំសហភាពអឺរ៉ុបនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ថ្វីបើដំណើរ​ទស្សនកិច្ច​របស់​លោក​មិន​ត្រូវ​បាន​គេ​ប្រកាស​ជា​ផ្លូវ​ការក៏ដោយ។

បើតាមគេដឹង កិច្ចព្រមព្រៀងនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អឺរ៉ុប ក្នុងការគាំទ្រអ៊ុយក្រែនក្នុងវិស័យសន្តិសុខ និងគោលនយោបាយការពារជាតិចំនួនប្រាំបួនចំណុច រួមទាំងការផ្តល់អាវុធ ការបណ្តុះបណ្តាលយោធា កិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ និងការដោះមីន ជាដើម។

កិច្ចព្រមព្រៀងនេះមានគោលបំណងបំពេញបន្ថែមលើកិច្ចព្រមព្រៀងស្រដៀងគ្នា ដែលបានចុះហត្ថលេខាពីមុន រវាងអ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីប្រឆាំងរុស្ស៊ី។ វាក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដោយសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនក្នុងការផ្តល់ការធានាថា ពួកគេនឹងឈរជាបង្អែកប្រទេសនេះក្នុងរយៈពេលវែងឆ្ងាយទៅមុខទៀត។

គួរបញ្ជាក់ថា​ បណ្ដាប្រទេសសហភាពអឺរ៉ុបជាពិសេសអាមេរិក នៅតែបន្តផ្ដល់ជំនួយខាងយោធាដល់អ៊ុយក្រែន ឥតឈប់ឈរ ដើម្បីជួយទីក្រុងកៀវ ទប់ទល់ការវាយលុករបស់រុស្ស៊ី ដោយក្នុងជំនួយនីមួយៗចំណាយលុយរាប់លានដុល្លារ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ នាទីutes មុន

ឧកញ៉ា សួរ វីរៈ៖ ក្រុមហ៊ុនត្រៀមខ្លួនជាមួយរដ្ឋាភិបាល ប្រសិនមានតម្រូវការឡានដឹកពលរដ្ឋពីតំបន់បាញ់ប្រហារ មកទីទួលសុវត្ថិភាព

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

Phumtham ធ្វើបុណ្យចម្រើនព្រះជន្ម ទាំងដែលគ្មានព្រះវត្តមានស្ដេច ថៃ

ព័ត៌មានជាតិ១៧ នាទីutes មុន

អាជ្ញាធរខេត្តក្រចេះ ប្រាប់ពលករ​ខ្មែរដែល​វិល​ត្រលប់ពីប្រទេសថៃកុំបារម្ភរឿងអត់ការងារធ្វើ

សេដ្ឋកិច្ច៣០ នាទីutes មុន

អ្នកជំនាញ៖ បើឈឺចាប់ការឈ្លានពានពីបរទេស ចាប់ផ្ដើមគាំទ្រផលិតផលក្នុងស្រុក

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

ពលករមីយ៉ាន់ម៉ាមួយចំនួនត្រូវថៃធ្វើបាប ព្រោះច្រឡំថាជាជនជាតិខ្មែរ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

តើការចរចាគ្នានឹងទទួលបានលទ្ធផលទេ បើថៃនៅតែប្រកាន់ជំហរ ប្រើប្រាស់ផែនទីគូសដោយខ្លួនឯង?

ព័ត៌មានជាតិ១៨ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តើគណៈប្រតិភូថៃ ទៅ ចរចាជាមួយកម្ពុជានៅម៉ាឡេស៊ី មាននរណាខ្លះ?

Sokha Hotels

ព័ត៌មានពេញនិយម