Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល អនុម័តផែនការ សង់ផ្ទះថ្មីជិត ៥ ៣០០ខ្នង នៅ West Bank

បានផុស

នៅ

តាមការចេញផ្សាយរបស់ទីភ្នាក់ងារពត៌មាន AP កាលពីថ្ងៃទី ០៤ ខែកក្កដា​ឆ្នាំ២០២៤, រដ្ឋាភិបាលអ៊ីស្រាអែល បានអនុម័តផែនការសង់ផ្ទះថ្មីជិត ៥ ៣០០ខ្នង នៅក្នុងតំបន់ West Bank ដែលនេះត្រូវបានគេមើលឃើញថា ជាយុទ្ធនាការពន្លឿននិងពង្រីកការតាំងទីលំនៅគ្រប់គ្រងដោយអ៊ីស្រាអែលលើទឹកដីប៉ាឡេស្ទីន និងទប់ស្កាត់ការបង្កើតរដ្ឋប៉ាឡេស្ទីននៅពេលអនាគត។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទីភ្នាក់ងារប្រឆាំងការតាំងទីលំនៅរបស់អ៊ីស្រាអែល Peace Now បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងហ្ស៊េរុយសាឡិម បានអនុម័តផែនការសង់ផ្ទះចំនួន ៥ ២៩៥ខ្នង នៅទីតាំងរាប់សិបទូទាំងតំបន់ West Bank ដែលអ៊ីស្រាអែលបានរឹបអូសយកដីនេះបានជាង ៣ ទសវត្សរ៍មកហើយ។ អ៊ីស្រាអែល ក៏នឹងប្រែក្លាយសង្កាត់ថ្មីចំនួន៣នៅក្នុងជ្រលងភ្នំ Jordan និងនៅជិតទីក្រុង Hebron ឲ្យក្លាយជារបស់ខ្លួនស្របច្បាប់ផងដែរ។

អ្នកវិភាគមួយចំនួនបានលើកឡើងថា យុទ្ធនាការពង្រីកលំនៅដ្ឋានយ៉ាងឆាប់រហ័សបែបនេះ គឺជាផ្នែកមួយនៃគោលបំណងរបស់អ៊ីស្រាអែលដើម្បីធានាថា រដ្ឋប៉ាឡេស្ទីនមិនអាចបង្កើតបាននោះទេ។

(រូបភាព៖ AP)

ស្របពេលជាមួយគ្នានេះ ក៏មានការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងផងដែរ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ដោយកាលពីថ្ងៃព្រហស្បតិ៍ ចលនាសកម្មប្រយុទ្ធមានមូលដ្ឋាននៅប្រទេសលីបង់មួយនេះ បានបាញ់រ៉ុកកែតជាង ២០០ គ្រាប់ និងប្រើយន្តហោះគ្មានមនុស្សបើក វាយប្រហារភាគខាងជើងប្រទេសអ៊ីស្រាអែល ដើម្បីសងសឹកចំពោះការសម្លាប់មេបញ្ជាការជាន់ខ្ពស់ ក្រោមដៃអ៊ីស្រាអែល កាលពីប៉ុន្មានថ្ងៃមុន៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៩ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម