ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីរដ្ឋជាសមាជិកណាតូ បង្ហាញវត្តមានយ៉ាងភ្ញាក់ផ្អើលបំផុត នៅ ចិន
តាមការចុះផ្សាយរបស់ RT នៅថ្ងៃចន្ទទី៨ខែកក្កដាឆ្នាំ២០២៤, លោក Viktor Orban ប្រធានាធិបតីហុងគ្រី ដែលជាសមាជិកអង្គការណាតូ បានធ្វើទស្សនកិច្ចយ៉ាងភ្ញាក់ផ្អើលជាទីបំផុតទៅកាន់ប្រទេសចិន។

ភាពភ្ញាក់ផ្អើលបានកើតឡើង ខណៈពេលមេដឹកនាំហុងគ្រីរូបនេះ បានត្រូវបានគេឃើញក្នុងរូបថតមួយសន្លឹក ដែលគាត់ឈរជាមួយអនុរដ្ឋមន្ត្រីក្រសួងការបរទេសចិនលោកស្រី Hua Chunying នៅអាកាសយានដ្ឋានមួយកន្លែង រួមជាមួយនឹងការបង្ហោះសារលើបណ្តាញសង្គម X ដែលនិយាយថា “បេសកកម្មសន្តិភាព ៣.០ ទីក្រុងប៉េកាំង”។
តាមពិតទៅ ព័ត៌មាននៃដំណើរទស្សនកិច្ចនេះ ត្រូវបង្ហើបឲ្យដឹងមុនគេពីបណ្តាញសារព័ត៌មាន 444 របស់ហុងគ្រី ដែលសរសេរថា លោក Orban គ្រោងទៅដល់ប្រទេសអាស៊ី នៅពេលព្រឹកព្រលឹមថ្ងៃចន្ទ។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃ “បេសកកម្មសន្តិភាព” របស់គាត់ ដែលក្នុងនោះក៏រួមមានទាំងការជួបពិភាក្សាជាមួយប្រធានាធីបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន នៅទីក្រុងមូស្គូ និងប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី នៅទីក្រុងកៀវ ផងដែរ។
កាលពីសប្តាហ៍មុន លោក Orban បានធ្វើដំណើរទៅកាន់ទីក្រុង កៀវ ជួបជាមួយលោក ហ្សេលេនស្គី ដើម្បីបញ្ចុះបញ្ចូលឲ្យទទួលយកបទឈប់បាញ់ជាមួយទីក្រុងមូស្គូ ហើយបន្ទាប់មក នាយករដ្ឋមន្ត្រីហុងគ្រី ក៏ចាប់ផ្តើមដំណើរទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៀត ទៅកាន់ទីក្រុងមូស្គូ ដើម្បីស្វែងរកសន្តិភាព បញ្ចប់ភ្លើងសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន។
ទោះបីជាយ៉ាងណាក៏ដោយ ដំណើរដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក Orban ទៅកាន់ប្រទេសរុស្ស៊ីបានបង្កឲ្យមានការខឹងសម្បាយ៉ាងខ្លាំង នៅទីក្រុងកៀវ និងក្នុងចំណោមមេដឹកនាំសហភាពអឺរ៉ុបដទៃទៀត ប៉ុន្តែនាយករដ្ឋមន្ត្រីហុងគ្រី បញ្ជាក់ហើយបញ្ជាក់ទៀតថា រឿងសំខាន់បំផុតក្នុងការបញ្ចប់សង្គ្រាមនេះគឺ “ការបង្កើតទំនាក់ទំនង”៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


