Connect with us

ព័ត៌មានជាតិ

ម្ចាស់Camcar collection លុបវីដេអូ និងសំណេរចេញពីបណ្តាញសង្គម ដើម្បីបញ្ចប់រឿងជាមួយអ្នកឧកញ៉ា លី សុភ័ក្ត

បានផុស

នៅ

នៅទីបំផុត លោក ឡាយ ភាល័យ ម្ចាស់ Camcar collection បានលុបសំណេរ និងវីដេអូ​នានាដែលនិយាយពាក់ព័ន្ធនឹងអ្នកឧកញ៉ា លី សុភ័ក្ត ចេញពីបណ្តាញសង្គមរបស់ខ្លួនហើយកាលពីយប់ថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២៤។ ការលុបចេញនេះ គឺធ្វើឡើងតាមលិខិតតម្រូវរបស់មេធាវីតំណាងអ្នកឧកញ៉ា លី សុភ័ក្ត កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាព៖ ហ្វេសប៊ុក លោក ផែង វណ្ណៈ

ថ្វីត្បិតថា បានលុបចោលទាំងអស់មែន ប៉ុន្តែ លោក ឡាយ ភាល័យ ម្ចាស់ Camcar collection មិនបាននិយាយឱ្យដឹងពីការបញ្ចប់ជម្លោះរវាងរូបលោក និងអ្នកឧកញ៉ា លី សុភ័ក្ត នោះទេ។ ចំណែក ខាងអ្នកឧកញ៉ា លី សុភ័ក្ត ក៏មិនបាននិយាយអ្វីនោះដែរ។ យ៉ាងណាក៏ដោយ ជម្លោះរវាងភាគីទាំង២ ត្រូវបានអ្នកកាសែត ផែង វណ្ណៈ បង្ហាញឱ្យដឹងថា បានដោះស្រាយបញ្ចប់រួចហើយ។

នៅលើហ្វេសប៊ុករបស់ខ្លួនកាលពីយប់ថ្ងៃព្រហស្បតិ៍ លោក ផែង វណ្ណៈ បានសរសេរឱ្យដឹងដូច្នេះថា៖ «ក្រោយភ្លៀង មេឃស្រឡះ! ថ្ងៃនេះវិវាទរវាងក្មួយ Camcar Collection និងអ្នកឧកញ៉ា លី សុភ័ក្ដ ត្រូវបានដោះស្រាយបញ្ចប់ ដោយក្មួយប្រុសទទួលស្គាល់ចំណុចខ្វះខាតរបស់ខ្លួន ហើយអ្នកឧកញ៉ា ក៏បានដកពាក្យបណ្ដឹង ឈប់ប្ដឹងផ្ដល់ក្មួយចាប់ពីថ្ងៃនេះតទៅ»

សូមជម្រាបថា កាលពីថ្ងៃទី៩ ខែកក្កដា ម្ចាស់ហ្វេសប៊ុក Camcar Collection លោក ឡាយ ភាល័យ បានផ្សព្វផ្សាយថា អ្នកឧកញ៉ា លី សុភ័ក្ត បានទិញរថយន្តឱ្យខ្លួនកែច្នៃចំនួន៣គ្រឿង បន្ទាប់ពីកែច្នៃរួច ម្ចាស់Camcar Collection ថា អ្នកឧកញ៉ាមិនព្រមទទួលយករថយន្តនោះឡើយ បែរជាបញ្ជូនមេធាវីឱ្យមកឱ្យរូបលោកផ្ដិតមេដៃទទួលស្គាល់ថាជាបំណុលជាង១៤ ម៉ឺនដុល្លារទៅវិញ។ ការផ្សព្វផ្សាយដដែល ក៏ថា អ្នកឧកញ៉ាលេងផ្លូវកាត់ដោយប្ដឹងកម្លាំងកងរាជអវុធហត្ថព័ទ្ធចាប់បង្ខំលោក ឡាយ ភាល័យ ទៅកងរាជអាវុធហត្ថស្ទឹងមានជ័យតែម្ដង។

ឆ្លើយតបបញ្ហានេះ នៅថ្ងៃទី១០ ខែកក្កដា មេធាវីរបស់អ្នកឧកញ៉ា លី សុភ័ក្ត បានចេញលិខិតឱ្យ Camcar Collection លុបសំណេរ និងវីដេអូ ព្រមទាំងសុំទោសជាសាធារណៈ ព្រោះបានបំផ្លើសការពិត បង្កើតឱ្យមានការញុះញង់លើបណ្តាញសង្គម និងធ្វើឱ្យប៉ះពាល់ដល់កូនក្តីខ្លួន។ ក្នុងលិខិតនោះបញ្ជាក់ថា កន្លងមក លោក ឡាយ ភាល័យ បានណែនាំឱ្យអ្នកឧកញ៉ា លី សុភ័ក្ត ទិញរថយន្ត និងយកឱ្យរូបគេកែច្នៃ។ បន្ទាប់ពីអ្នកឧកញ៉ាព្រមទិញ និងយកឱ្យកែច្នៃ ដោយបានបង់ប្រាក់អស់ជាច្រើន ប៉ុន្តែ ក្រោយពីម្ចាស់ Camcar Collection បានទទួលប្រាក់ និងរៀបចំដំឡើងរថយន្តហើយ បុគ្គលខាងលើមិនបានប្រគល់រថយន្តឱ្យទៅអ្នកឧកញ៉ាវិញទេ ហើយក៏មិនបានធ្វើតាមសន្យាដែរ។ អ្នកឧកញ៉ា ក៏បានឱ្យអ្នកតំណាងទាក់ទងទៅបុគ្គលខាងលើគ្រប់មធ្យោបាយ តែលោក ឡាយ ភាល័យ មិនព្រមសហការរកដំណោះស្រាយ និងព្យាយាមរត់ជាបន្តបន្ទាប់។

រូបភាព៖ ហ្វេសប៊ុក លោក ផែង វណ្ណៈ

មេធាវីតំណាងអ្នកឧកញ៉ា លី សុភ័ក្ត បានស្នើឱ្យ Camcar Collection ត្រូវលុបសំណេរដែលខ្លួនបានបង្ហោះធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់អ្នកឧកញ៉ា លី សុភ័ក្ត និងសុំទោសជាសាធារណៈដោយទុករយៈពេល ២៤ ម៉ោង គិតចាប់ពីពេលទទួលបានការជូនដំណឹងនេះតទៅ។ រហូតដល់យប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ លោក ផែង វណ្ណៈ ក៏បានបង្ហោះសារថា ភាគីទាំង២បានដោះស្រាយបញ្ហារួចរាល់ ដោយម្ចាស់Camcar Collection ព្រមទទួលស្គាល់ចំណុចខ្វះខាតរបស់ខ្លួន ហើយអ្នកឧកញ៉ា ក៏ព្រមដកពាក្យបណ្តឹងវិញដែរ៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៨ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៩ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៩ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម១៦ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម