ព័ត៌មានជាតិ
ខេត្តកំពង់ចាមគ្រោងប្រកាសជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលនៅថ្ងៃទី២៥ កក្កដាខាងមុខនេះ
ក្រោយពីក្រុមការងារធ្វេីការផ្ទៀងផ្ទាត់ពីស្ថានភាពការបញ្ឈប់បន្ទោបង់ពាសវាលពាសកាលក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដោយទទួលបានលទ្ធផលល្អប្រសេីរ ពោលគឺឈានដល់ប្រកាសខេត្តកំពង់ចាមជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាល នឹងគ្រោងប្រកាសជាផ្លូវការនៅថ្ងៃទី២៥ ខែកក្កដាខាងមុខនេះ។

ថ្លែងក្នុងសិក្ខាសាលាផ្ទៀងផ្ទាត់ពីស្ថានភាពការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលក្នុងភូមិសាស្ត្រខេត្តកំពង់ចាម នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ លោក យឹម ជុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា ទោះខេត្តកំពង់ចាមទទួលបានជ័យលាភីជាខេត្តបញ្ឈប់បន្ទោបង់ពាសវាល ក៏មិនមានន័យថា យើងឈប់ធ្វើការងារលើកកម្ពស់អនាម័យនោះទេ តាមពិតយើងនៅមានការងារច្រើនទៀត ក្នុងការលើកកម្ពស់វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ជាពិសេសការអប់រំផ្សព្វផ្សាយបន្ថែមដល់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការ សមាគម វិស័យឯកជន សប្បុរសជននានា ត្រូវបន្តគាំទ្រជួយជំរុញបន្ថែមទៀតជាពិសេសត្រូវបន្តឱ្យមាននិរន្តរភាព ការបញ្ឈប់បន្ទោបង់ពាស និងឈានទៅឆ្ពោះទៅយក ODF Plus នាពេលខាងមុខបន្ថែមទៀត។

លោក យឹម ជុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបន្ថែមទៀតថា ក្រុមការងារចុះផ្ទៀងផ្ទាត់ ការបញ្ឈប់បន្ទោបង់ពាសវាលពាសកាល ថ្នាក់ជាតិ បានបង្ហាញពីស្ថានភាពអនាម័យ និងបរិស្ថាននៅខេត្តកំពង់ចាម មានលក្ខណៈល្អបង្គួរ ជាពិសេសតាមរយៈនៃការចុះផ្ទៀងផ្ទាត់នេះ មិនមានខ្នងផ្ទះណាមួយត្រូវបានរកឃើញថា នៅបន្តបន្ទោបង់ពាសវាលពាសកាលនោះទេ សូម្បីទីតាំងសង្ស័យមួយចំនួនដែលធ្លាប់មានព្រៃ ឬនៅមាត់ទន្លេ មាត់បឹង ក៏គ្មានភស្តុតាងបញ្ជាក់ថា មានការបន្ទោបង់ក្រៅបង្គន់នោះដែរ។
ផ្ទុយទៅវិញតំបន់សង្ស័យទាំងនោះប្រែក្លាយទៅជាលំនៅឋានស្អេកស្កះ មានរបៀបរៀបរយ មានទេសភាព សោភ័ណ្ឌភាព អនាម័យ និងបរិស្ថានល្អប្រសើរ ដែលទាំងនេះបង្ហាញឱ្យឃើញថា ខេត្តកំពង់ចាម ស័ក្តសមទទួលបានពានជ័យលាភីជាខេត្តបញ្ឈប់បន្ទោបង់ពាសវាល យ៉ាងពិតប្រាកដ៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


