Connect with us

ព័ត៌មានជាតិ

ក្រសួងប្រកាសឱ្យនាវា ប្រុងប្រយ័ត្ននៅចំណុចការដ្ឋាន​សាងសង់ស្ពានចាក់អង្រែក្រោម-ព្រែកប្រា

បានផុស

នៅ

ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤ អំពាវនាវដល់សាធារណៈជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកដែលធ្វើដំណើរតាមដងទន្លេបាសាក់ ឆ្លងកាត់តំបន់ការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) មានការប្រុងប្រយ័ត្ន ដើម្បីសុវត្ថិភាព ខណៈតំបន់ការដ្ឋានសាងសង់ស្ពាន ផ្លូវនាវាចរណ៍បានរួមតូច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសាធារណការបញ្ជាក់ប្រាប់អ្នកបើកបរនាវាត្រូវ បន្ថយល្បឿន និងបើកបរនៅក្នុងចន្លោះសុវត្ថិភាពដែលមានផ្លាក និងពោងសញ្ញាបង្ហាញ​និងត្រូវរក្សាចម្ងាយសុវត្ថិភាពបើកបរឱ្យបានគ្រប់គ្រាន់ ជាពិសេសនៅរដូវវស្សា​ដែលមានចរន្តទឹកហូរ និងគួចខ្លាំង ដើម្បីជៀសវាង​ហានិភ័យ​នៃការប៉ះ​ទង្គិច​​ពេលឆ្លងកាត់ច្រករួមតូច ឬនៅជិតការដ្ឋានសាងសង់។

ម្យ៉ាងទៀតនាវាចរណ៍ត្រូវ ផ្តល់អាទិភាពដល់នាវារបស់ការដ្ឋានសាងសង់ និងអនុវត្តតាមការផ្តល់សញ្ញា និងការណែនាំពីបុគ្គលិក ការដ្ឋានសាងសង់ស្ពាន។ ក្នុងចម្ងាយ ៥០០ម៉ែត្រ ពីការដ្ឋានសាងសង់ មិនអនុញ្ញាតឱ្យនាវាបោះយុថ្កា ឈប់សំចត ឬស្នាក់នៅ៕

សេចក្ដីជូនដំណឹងខាងក្រោម៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម