សុខភាព
ហេតុអ្វីមនុស្សធាត់ ច្រើនមានក្លិនជូរឬខ្មួរ ចេញពីក្នុងខ្លួន?
ក្លិនខ្លួនជាផ្នែកមួយនៃធម្មជាតិរបស់មនុស្ស បង្កឡើងដោយក្រពេញ Apocrine ដែលភាគច្រើនត្រូវបានរកឃើញនៅក្លៀក និងក្រលៀន។ នៅពេលដែលមានប្រតិកម្មជាមួយបាក់តេរី ស្នាមប្រឡាក់នៅលើស្បែកនឹងបណ្តាលឲ្យមានក្លិនខ្លួន។ មនុស្សខ្លះអាចមានក្លិនខ្លាំងជាងអ្នកដទៃ ជាពិសេសមនុស្សធាត់ខ្លាំង។
ថ្ងៃនេះ កម្ពុជាថ្មី មកបកស្រាយពីមូលហេតុ។ ហេតុអ្វីបានជាមនុស្សធាត់មានក្លិនខ្លួនខ្លាំង? បញ្ហារាងកាយ នោះប្រហែលជាមិនទាក់ទងនឹងអនាម័យ ១០០ ភាគរយទេ។ មូលហេតុចម្បងនៃក្លិនខ្លួនខ្លាំងចំពោះមនុស្សធាត់៖
១ ស្បែកសើម
មនុស្សធាត់មានទំនោរមានផ្នត់ស្បែកច្រើនជាងមនុស្សស្គម។ ជាពិសេស ជុំវិញក្លៀក ក្រលៀន ក្រោមដើមទ្រូង ក្បាលពោះ ពោះខាងក្រោម និងកែងដៃ បណ្តាលឲ្យមានកន្លែងសើម។ នៅពេលប្រឈមនឹងកំដៅ ញើសកកកុញ វាតឹងដោយគ្មានកន្លែងសម្រាប់បញ្ចេញខ្យល់។ ញើសដែលទុកក្នុងរយៈពេលយូរក្លាយជាប្រភពអាហារដ៏ល្អសម្រាប់បាក់តេរី ដែលនឹងបំបែកញើស បញ្ចេញសារធាតុគីមីដែលមានក្លិន បណ្តាលឲ្យមានក្លិនខ្លួនច្រើនជាងមនុស្សស្គមដែលញើសហួតច្រើនជាង។
២ បរិមាណញើសកើនឡើង
ក្រពេញញើសរបស់មនុស្សធាត់មានទំនោរសកម្មជាងអ្នកដែលស្គម។ នេះក៏ព្រោះតែរាងកាយត្រូវប្រើថាមពលបន្ថែមទៀតដើម្បីធ្វើឲ្យរាងកាយត្រជាក់ រួមទាំងថាមពលសម្រាប់សកម្មភាពផ្សេងៗ គិតពីការលើកវត្ថុទម្ងន់១០គីឡូក្រាម ឬវត្ថុទម្ងន់២០គីឡូក្រាម មួយណាត្រូវការកម្លាំងច្រើនជាង? នៅពេលដែលរាងកាយបង្កើតកំដៅពីការកើនឡើងថាមពលនៅក្នុងខ្លួន នេះបណ្តាលឲ្យញើសត្រូវបានផលិតច្រើនជាងធម្មតា។ ដើម្បីត្រជាក់ ពេលញើសលាយជាមួយបាក់តេរីលើស្បែក វានឹងធ្វើឲ្យក្លិនខ្លួនកាន់តែរឹងមាំ។
៣ អតិសុខុមប្រាណនៅលើស្បែក
ស្បែករបស់មនុស្សធាត់ច្រើនតែមានជាតិអាស៊ីតជាងមនុស្សស្គម។ លក្ខខណ្ឌទាំងនេះគឺសមរម្យសម្រាប់ការលូតលាស់នៃបាក់តេរីមួយចំនួនដែលផលិតសារធាតុគីមីដែលមានក្លិនខ្លាំង ដូចជាអាស៊ីតខ្លាញ់ខ្សែសង្វាក់ខ្លី នេះធ្វើឲ្យក្លិនខ្លួនមានលក្ខណៈខ្លាំងជាងធម្មតា។
៤ អាហារ
បរិភោគអាហារដែលមានជាតិខ្លាញ់ខ្ពស់ អាហារកែច្នៃច្រើនពេក អាចប៉ះពាល់ដល់ក្លិនខ្លួន។ នេះក៏ព្រោះតែអាហារទាំងនេះមានផ្ទុកសារធាតុផ្សំដែលនៅពេលដែលបែកញើស ធ្វើឲ្យញើសមានក្លិនកាន់តែខ្លាំង ដូចជាខ្ទឹមស ខ្ទឹមបារាំង គ្រឿងទេស ឬអាហារដែលមានក្លិនខ្លាំងផ្សេងទៀត ដូចជាអាហារឥណ្ឌាដែលសម្បូរទៅដោយគ្រឿងទេសជាដើម។ នៅពេលបរិភោគ យើងមានអារម្មណ៍ថាមានក្លិនគ្រឿងចេញពីក្នុងខ្លួនយើង។
៥ ជំងឺទឹកនោមផ្អែម
ចំពោះអ្នកលើសទម្ងន់ និងមានជំងឺទឹកនោមផ្អែម រាងកាយប្រមូលផ្តុំ ketones ខ្ពស់ជាងកម្រិតធម្មតា។ Ketones ពីការប្រមូលផ្តុំនេះនៅក្នុងរាងកាយត្រូវបានផ្លាស់ប្តូរទៅជាក្លិនខ្លួន។
តើក្លិនជូរទាំងនោះមកពីណា?
មន្ទីរពេទ្យ BNH បញ្ជាក់ថា ក្លិនជូរចំពោះមនុស្សធាត់ គឺជាក្លិនមេតាន ដែលបណ្តាលមកពីក្រពះពោះវៀនមានបាក់តេរី ដែលផលិតឧស្ម័នមេតាននេះច្រើនជាងមនុស្សធម្មតា។ នៅពេលអ្នកដកដង្ហើមអ្នកនឹងបញ្ចេញក្លិនជាមួយនឹងដង្ហើមរបស់អ្នក។ នៅពេលដែលលាយជាមួយនឹងក្លិនញើស និងបាក់តេរីនៅលើស្បែករបស់មនុស្សធាត់ វានឹងបណ្តាលឲ្យមានក្លិនស្អុយចេញមក។
ជាសំណាងល្អ ក្លិនជូរនេះមានឱកាសបាត់ទៅវិញ។ នៅពេលទម្ងន់ថយចុះ ដោយសារតែការស្រាវជ្រាវបានរកឃើញថា នៅពេលដែលមនុស្សនោះស្គម បរិមាណបាក់តេរី និងឧស្ម័នមេតានដែលអាចវាស់វែងបានក៏ថយចុះផងដែរ។ ក្លិនស្អុយត្រូវបានកាត់បន្ថយដូចគ្នា។
តើគួរពិគ្រោះជាមួយវេជ្ជបណ្ឌិតនៅពេលណា?
ប្រសិនបើអ្នកមានក្លិនខ្លួនខ្លាំងខុសពីធម្មតា រួមជាមួយនឹងរោគសញ្ញាផ្សេងទៀតដូចជា បែកញើសច្រើន ក្តៅខ្លួន ឬស្រកទម្ងន់ដែលមិនអាចពន្យល់បាន។ អ្នកគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិតភ្លាមៗ ដើម្បីកំណត់ពីមូលហេតុ និងទទួលការព្យាបាលសមស្រប។
ថ្វីដ្បិតតែក្លិនខ្លួនខ្លាំងជាបញ្ហាដែលបង្កក្តីបារម្ភក៏ដោយ ប៉ុន្តែវាអាចត្រូវបានដោះស្រាយដោយការថែរក្សាសុខភាពរបស់អ្នក និងផ្លាស់ប្តូរអាកប្បកិរិយាមួយចំនួន។ ប្រសិនបើអ្នកកំពុងប្រឈមមុខនឹងបញ្ហានេះ កុំស្ទាក់ស្ទើរក្នុងការស្វែងរកដំបូន្មានពីវេជ្ជបណ្ឌិត ឬអ្នកឯកទេស។ ដើម្បីឲ្យអ្នកអាចទទួលបានទំនុកចិត្ត និងរស់នៅដោយសប្បាយរីករាយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អាហារសម្បូរកូឡាជែន ៥ មុខ ដែលធ្វើឲ្យ Liu Yifei មានមុខក្មេងជាងអាយុ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


