Connect with us

ព័ត៌មានជាតិ

កម្ពុជារកចំណូលបាន $៩៥៦ លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីនៅឆមាសទី ០១ ឆ្នាំនេះ

បានផុស

នៅ

កម្ពុជារកចំណូលបានចំនួន ៩៥៦ លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទី នៅក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៤ មានការកើនឡើង ២៩% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជាចេញផ្សាយនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៤ នេះបង្ហាញថា ផលិតកម្មស្វាយចន្ទីនៅក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅជាង ៨១ ម៉ឺនតោន ក្នុងនោះនាំចេញទៅវៀតណាមបានសរុបជាង ៧ សែន ៤ ម៉ឺនតោ (៧៤៤ ៣០០) ស្មើទឹកប្រាក់ ៩៥៦ លានដុល្លា កើនឡើង ២៩%។​

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៤ នេះថា តម្លៃគ្រាប់ស្វាយចន្ទីជាមធ្យមគ្រាប់ស្ងួត ១ ៧៣០ ដុល្លារក្នុង១ តោន ហើយកត្តាដែលនាំឱ្យការនាំចេញស្វាយចន្ទីកើនឡើង​ទី១ ដោយសារសមាគមបានអំពាវនាវឱ្យសមាជិកសមាគមស្វាយចន្ទីកម្ពុជាទូទាំងប្រទេសហាលគ្រាប់ទុកក្នុងពេលដែលតម្លៃធ្លាក់ចុះ និងចំពេលដែលមានបាតុភូតអេលនីណូ (El Nino)។

លោក អួន ស៊ីឡុត បញ្ជាក់ថា សហគ្រាសក្នុងស្រុកខ្វះលទ្ធភាពទុនបង្វិលទិញគ្រាប់ស្វាយចន្ទីទុកសម្រាប់កែច្នៃ ធ្វើឱ្យលំហូរគ្រាប់ឆៅហូទៅខាងក្រៅប្រទេសច្រើន។

នៅឆ្នាំ ២០២៣ កម្ពុជាសម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារ​អន្តជាតិចំនួន ៦៥ ​៦០០០​តោន ថយចុះ ៧.៦% គិតជាទឹកប្រាក់ចំនួន ៨៣៧ លានដុល្លារ បើប្រៀបធៀបឆ្នាំ ២០២២។ នេះបើតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម