ព័ត៌មានជាតិ
សិស្សផ្នែកអប់រំបច្ចេកទេស ៣៣៧ នាក់ ទទួលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣
សិស្សផ្នែកអប់រំបច្ចេកទេស ៣៣៧ នាក់ ទទួលបានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ក្រោមអធិបតីភាព ឧកញ៉ា មហាមន្ត្រី គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស ព្រះបាទសម្តេចព្រះបមនាថ នរោត្តម សីហមុនី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

កម្មវិធីដ៏មានអត្ថន័យនិងសារៈសំខាន់នេះ រៀបចំឡើងក្នុងគោលបំណង ១. ការរៀបចំពិធីជាឧឡារឹក គឺការប្រគល់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ដល់សិស្សផ្នែកអប់រំបច្ចេកទេស លើជំនាញអគ្គិសនី ក្សេត្រសាស្ត្រ បសុវប្បកម្ម និងកែច្នៃអាហារ សរុបចំនួន ៣៣៧នាក់។

២. ការរៀបចំពិព័រណ៍ស្នាដៃសិស្ស តាមរយៈការៀបចំជាបញ្ជរដាក់តាំងបង្ហាញផលិតផលស្នាដៃសិស្សលើផ្នែកឧស្សាហកម្ម កសិកម្ម និងសេវាកម្មដែលរៀបចំដោយសិស្សទាំងផ្នែកចំណេះទូទៅនិងផ្នែកបច្ចេកទេស ដើម្បីជាការបង្ហាញ និងការផ្សព្វផ្សាយ ដល់មហាជនទូទៅឱ្យបានឈ្វេងយល់ និងដឹងកាន់តែច្បាស់ពីសារៈប្រយោជន៍ គុណតម្លៃ ផលិតភាព និងសហគ្រិនភាព ដែលកើតចេញពីការផ្តល់សេវាការអប់រំបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីកៀរគរការចូលរួម ការគាំទ្រ ការលើកកម្ពស់ការងារនេះឱ្យកាន់តែមានការរីកចម្រើន ពោលគឺដើម្បីរួមចំណែកកសាងមូលធនមនុស្ស ពិសេសកម្លាំងផលិត ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចគ្រួសារ និងដើម្បីជាផ្នែកមួយក្នុងការចូលរួមចំណែកក្នុងសកម្មភាពគាំទ្រការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាទាំងមូល។

កម្មវិធីចែកសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ដល់សិស្សផ្នែកអប់រំបច្ចេកទេស និងពិធីពិព័រណ៍ស្នាដៃសិស្ស នេះបានបង្ហាញពីភាពជោគជ័យ និងការខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសគណៈគ្រប់គ្រងសាលារៀន លោកគ្រូអ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស ព្រមទាំងសហគមន៍។

ពិធីចែកសញ្ញាបត្រនេះ ក៏មានពិធីពិព័រណ៍ស្នាដៃសិស្ស ដោយការអញ្ជើញចូលរួមជាកិត្តិយសពី លោក ប៊ួយ ប៊ុណ្ណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រះរតនានុលក្ខណ៍ អុី កុសល ព្រះវិន័យធរអនុគុណស្រុកកំពង់ត្រឡាច ព្រះមេត្តាភិបាល អុិន សារៀម ព្រះលេខាអនុគុណស្រុក ប្រតិភូអមមកពីក្រសួងព្រះបរមរាជវាំង គណៈអភិបាលខេត្ត តំណាងនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ តំណាងមន្ទីរ អយក ខេត្ត គណៈអភិបាលស្រុក លោកមេឃុំទាំង១០ កងកម្លាំងមានសមត្ថកិច្ច គណៈកម្មការគ្រប់គ្រងសាលារៀន គណៈគ្រប់គ្រងសាលារៀន លោកគ្រូអ្នកគ្រូ ១២៩ នាក់ មាតាបិតាសិស្ស ១០០ នាក់ យុវជនកាយរឹទ្ធកម្ពុជា និងកាកក្របាទក្រហមកម្ពុជា សរុបអ្នកចូលរួមប្រមាណ ២ ៣០០ នាក់៕





-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២១ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ៣ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ