ព័ត៌មានជាតិ
មន្ត្រីជួរមុខជាង ៤០០ នាក់ ក្នុងខេត្តកំពង់ឆ្នាំង បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩
រយះពេល២ថ្ងៃ គិតត្រឹមថ្ងៃទី០២ ខែកុម្ភៈឆ្នាំ២០២១នេះ ខេត្តកំពង់ឆ្នាំងក្រុមគ្រូពេទ្យបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនមន្ត្រីជួរមុខបានចំនួនជាង៤០០នាក់ហើយ ជាបន្តនឹងចាក់ជូនគណៈអភិបាលស្រុក មេឃុំ និងមេភូមិ ទាំងអស់ផងដែរ នៅក្នុងខេត្តជាបន្តទៀត នេះបើយោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ នេះបាននិយាយឱ្យដឹងថា រយៈពេលពីរថ្ងៃនេះគិតត្រឹមថ្ងៃទី០២ ខែកុម្ភៈ ក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យបង្អែកចំនួន៣ នៅខេត្តកំពង់ឆ្នាំងបានធ្វើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជូនមន្ត្រីរាជការជួរមុខ មានក្រុមគ្រូពេទ្យនិងមន្ត្រីនគរបាល សរុបបានចំនួន៤១៥ នាក់ហើយ ។ ទិសដៅបន្តក្រុមគ្រូពេទ្យនឹងចាក់វ៉ាក់សាំងនេះជូនដល់គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំនិងលោកមេភូមិទាំងអស់ជាបន្តទៀតនៅក្នុងខេត្តកំពង់ឆ្នាំង ។

ដោយឡែក លោក ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៣ ខែមិនា នេះ យើងពិនិត្យឃើញវត្តមានឯកឧត្តមអភិបាល ខេត្តកំពង់ឆ្នាំង (មកចាក់ជាលើកទី២ ) ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានអញ្ជើញមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាមួយមន្ត្រីនគរបាលយើងជាង១០០នាក់ផងដែរ ។
លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តបានបន្តថា ជាធម្មតាក្នុង១ថ្ងែៗ ក្រុមគ្រូពេទ្យយើងអាចចាក់វាំងសាំងការពារនេះ ជូនមន្ត្រីរាជការយើងបានចន្លោះពី១១០ នាក់ទៅ១៣០នាក់ ។

សូមបញ្ជាក់ថា កន្លងមកថ្មីៗនេះក្រសួងសុខាភិបាល បានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន ៧២២៥ដូស ដល់ខេត្តកំពង់ឆ្នាំង ដើម្បីចាក់ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវធ្វើជួរមុខ ដើម្បីបម្រើការងារជូនប្រជាពលរដ្ឋយើង ៕
អត្ថបទ ៖ ឈៀង ថារិទ្ធ




-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៤ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


