ព័ត៌មានអន្ដរជាតិ
Netanyahu ទស្សនកិច្ចនៅវ៉ាស៊ីនតោន ខណៈមនុស្សរាប់ពាន់នាក់ចេញតវ៉ាទាមទារបញ្ចប់សង្គ្រាម
ក្រុមបាតុកររាប់ពាន់នាក់ប្រឆាំងនឹងសង្រ្គាមតំបន់ហ្គាហ្សាបានប្រមូលផ្តុំគ្នានៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធដើម្បីប្រឆាំងដំណើរទស្សនកិច្ចរបស់លោក Benjamin Netanyahu នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ដោយស្រែកថា៖«ដោះលែងប៉ាឡេស្ទីនឲ្យមានសេរីភាព (Free, free Palestine)» នៅពេលពួកគេដើរឆ្ពោះទៅកាន់វិមានរដ្ឋសភាអាមេរិក ខណៈប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកលើក្រុមអ្នកតវ៉ាដើម្បីបំបែក។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៥ខែកក្កដានេះ។

ក្រុមបាតុករ ដែលអំពាវនាវឱ្យបញ្ចប់សង្គ្រាមដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនរាប់ម៉ឺននាក់ បានចេញតវ៉ាតាមដងផ្លូវនៅរដ្ឋធានីអាមេរិកដោយកាន់ទង់ជាតិប៉ាឡេស្ទីន និងបដាដែលមានសរសេរថា «ចាប់ខ្លួន Netanyahu (arrest Netanyahu)» និង «បញ្ចប់ជំនួយរបស់សហរដ្ឋអាមេរិកទាំងអស់ដល់អ៊ីស្រាអែល»។ ហ្វូងបាតុករបានប្រមូលផ្តុំគ្នានៅជិតសភាអាមេរិក មុនពេលចាប់ផ្តើមការហែក្បួនមុនសុន្ទរកថារួមរបស់លោក Netanyahu ទៅកាន់សភា ប៉ុន្តែប៉ូលិសបានរារាំងពួកគេមិនឱ្យចូលទៅជិតអគារនោះ ដោយបាញ់ឧស្ម័នបង្ហូរទឹកភ្នែក បន្ទាប់ពីអ្នកតវ៉ាខ្លះបានប្រើហិង្សានិងមិនគោរពបទបញ្ជាឱ្យរើចេញ។
មុនពេលធ្វើដំណើរទៅថ្លែងសារនៅវិមានរដ្ឋសភារបស់លោក Netanyahu អ្នកតវ៉ាមួយចំនួនបានព្យាយាមបិទផ្លូឆ្ពោះទៅកាន់វិមានរដ្ឋសភា ប៉ុន្តែត្រូវប៉ូលិសដកចេញវិញ។ ក្នុងហេតុការណ៍នេះ មនុស្ស៩នាក់ត្រូវបានចាប់ខ្លួននៅទូទាំងទីក្រុងវ៉ាស៊ីនតោន រួមទាំងមនុស្ស៤នាក់ដែលរងការចោទប្រកាន់ពីបទបំពានលើមន្ត្រីប៉ូលិសម្នាក់នៅខាងក្រៅស្ថានីយ៍ Union ។


គួរបញ្ជាក់ថា ក្រុមគ្រួសារចំណាប់ខ្មាំងដែលក្រុមហាម៉ាសចាប់ខ្លួនក៏កំពុងតវ៉ាដែរដោយទាមទារឲ្យលោក Netanyahu យល់ព្រមលើកិច្ចព្រមព្រៀងឈប់បាញ់ និងដោះលែងមនុស្សជាទីស្រឡាញ់ដែលជាចំណាប់ខ្មាំងដែលនៅតែត្រូវបានក្រុមសកម្មប្រយុទ្ធឃុំខ្លួន ឲ្យត្រឡប់មកផ្ទះវិញ។
លោក Biden និងលោក Netanyahu ត្រូវបានគេរំពឹងថានឹងជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍។ ចំណែកអនុប្រធានាធិបតី Kamala Harris ក៏នឹងជួបលោក Netanyahu ដាច់ដោយឡែកនៅថ្ងៃនោះដែរ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


