Connect with us

សេដ្ឋកិច្ច

អាកាស​យានដ្ឋាន​តារា​សាគរ ដាក់ឱ្យប្រើប្រាស់សប្ដាហ៍ក្រោយ

បានផុស

នៅ

លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី នាយក​អាកាសយានដ្ឋាន​អន្តរជាតិ​តារាសាគរ​ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០១​ ខែសីហា ឆ្នាំ ២០២៤​ នេះថា អាកាសយានដ្ឋាន​អន្តរជាតិ​តារាសាគរនឹងដាក់សម្ពោធ​ឱ្យប្រើ​ប្រាស់ជាផ្លូវការ​​នៅថ្ងៃទី ៨ ខែសីហា សប្ដាហ៍ក្រោយ ប៉ុន្តែការហោះហើរជាក់ស្តែងនឹងត្រូវធ្វើឡើងនៅដំណាច់ខែដោយសារតែផ្នែក​បច្ចេកទេសនៅពុំទាន់ បំណពេញតាមលក្ខខណ្ឌដែលបានកំណត់ឱ្យបានទាន់ពេល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នីថ្លែងថា៖ «ក្នុងនាមយើងជាអាជ្ញាធរ យើងត្រៀមរួចជាស្រេច​ក្នុងការ​អនុញ្ញាត​​ជូន​គាត់(ក្រុមហ៊ុន)សម្រាប់​ការដាក់ដំណើរការ ដ៏រាបណាគាត់បានបំពេញ​ចំនុច​ខ្វះ​ខាត​​​ដែល​តម្រូវ​ពី​ផ្នែក​​ច្បាប់បានរួចរាល់គ្រប់សព្វ»។

លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី បញ្ជាក់ថា សម្រាប់ការជួយសម្រួលការធ្វើដំណើរ គឺមាន​ការចំណេញ​ពេលវេលាច្រើន បើធៀបនឹងការធ្វើដំណើរតាមផ្លូវគោក និងជួយ​លើកមុខមាត់ខេត្តកោះ​កុងថែម១​កំរិត​ទៀត ហើយក៏ជាទិសដៅសម្រាប់​អ្នកវិនិយោគទុនជាតិ និងអន្តរជាតិ ធ្វើឱ្យខេត្តកោះកុង កាន់​តែ​រីកចម្រើនបន្ថែមទៀត។

ក្រុមហ៊ុន Union Development Group (UDG) បាន​ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល​វិនិយោគ​អាកាស​យានដ្ឋាន​តារា​សាគរ​តម្លៃ​ ២០០ លាន​ដុល្លារ នៅស្រុក​បុទុមសាគរ​ ក្នុង​ខេត្តកោះកុង។

អាកាស​យានដ្ឋាន​ថ្មី​នេះ​​ មាន​ផ្លូវយន្តហោះ​ចុះប្រវែង ៣២០០ ម៉ែត្រ ទទឹង​ ៦០ ម៉ែត្រ ដែល​មាន​សមត្ថភាព​​អាច​ទទួលយន្តហោះ​ប្រភេទ A-350-900 និង Boeing 777 ជាដើម៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម