ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីការទទួលយកវ៉ាក់សាំង AstraZeneca របស់អង្គការសុខភាពពិភពលោក
មាន្រសាសន៏នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយពីការចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យកាល់ម៉ែតនាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា មានការធ្វើអត្ថាធិប្បាយច្រើនជុំវិញការចាក់វ៉ាក់សាំងដែលមានប្រភពមកពីប្រទេសផ្សេងក្រៅពីចិន។
បើតាមសម្ដេចតេជោ ហ៊ុន សែន “គ្រាន់តែខ្ញុំមិនទៅទទួលវ៉ាក់សាំង ដែលជាជំនួយរបស់អង្គការសុខភាពពិភពលោក គេចាត់ទុកថា ខ្ញុំមានការរើសអើង តែខ្ញុំសូមបញ្ជាក់នៅទីនេះឲ្យបានច្បាស់ថា ខ្ញុំបានចាត់ទុកវ៉ាក់សាំង ដែលបានមកដល់លើកដំបូងនេះ នេះស្មើនឹងសមភាគីរបស់ខ្ញុំ គឺជាទម្លាប់ធម្មតា ដែលខ្ញុំចេញទៅទទួលនៅឯព្រលានយន្តហោះ ហើយតែថ្នាក់នាយករដ្ឋមន្ត្រី ព្រះរាជទាយាទ ព្រះអង្គម្ចាស់ នៃប្រទេសនានាតែប៉ុណ្ណោះ”។

សម្ដេចតេជោបញ្ជាក់ថា ប្រសិនបើវាក់សាំងរបស់អង្គការសុខភាពពិភពលោកមកដល់មុនគេសម្ដេចក៏ទៅទទួលមុនគេដែរ ដូច្នេះបើសិនជានាយករដ្ឋមន្ត្រីចេញគ្រប់ពេលមិនបាច់ធ្វើអីទេ ដូច្នេះយើងគ្រាន់តែឲ្យមន្ត្រីតំណាងនាយករដ្ឋមន្ត្រីទៅទទួលជាការគ្រប់គ្រាន់ហើយ។
មួយទៀតមានការរិះគន់ថា សម្ដេចនឹងមិនហ៊ានចាក់វ៉ាក់សាំង ដែលមានប្រភពដើមពីអង់គ្លេសនោះទេ ដោយខ្លាចចិនខឹង សម្តេចបញ្ជាក់ថា “ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិឲ្យបានច្បាស់ថា កម្ពុជាមិនធ្លាប់ទទួលការទូន្មានពីអ្នកណា ហើយក៏មិនទទួលយកការទូន្មានរបស់អ្នកណា ខ្ញុំធ្លាប់ធ្វើការជាមួយចិនអស់រយៈពេលជិត៣០ ឆ្នាំមកហើយ ចិនមិនដែលនិយាយជាមួយខ្ញុំថា សូមកុំទាក់ទងជាមួយប្រទេសនេះ សូមកុំទាក់ទងជាមួយប្រទេសនោះ សូមកុំទទួលជំនួយពីអ្នកនេះ សូមកុំទទួលជំនួយ ពីរដុំមិនដែលមានទេ”។
សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា “ដូច្នេះអ្នកដែលនិយាយថា លោក ហ៊ុន សែន មិនហ៊ានទទួលយកការចាក់វ៉ាក់សាំង ដែលផ្ដល់ដោយអង្គការសុខភាពពិភពលោក មានប្រភពដើមពីអង់គ្លេស ដែលផលិតនៅប្រទេសប្រទេសឥណ្ឌានោះទេ ដោយសារខ្លាចចិនខឹង ប៉ុន្តែរឿងនេះជារឿងធម្មតាណាស់ បញ្ហាទាក់ទិនទៅនឹងវិទ្យាសាស្ត្រ បច្ចេកទេស មិនមែនជារឿងនយោបាយទេ ជាក់ស្ដែងខ្ញុំបានទទួលរួចមកហើយកាលពីព្រឹកមិញនេះ រួមជាមួយភរិយារបស់ខ្ញុំ”៕ អត្ថបទ៖កោះកែវ
-
ព័ត៌មានជាតិ៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


