ព័ត៌មានជាតិ
អាជ្ញាធរស្ថាប័នរដ្ឋ ក្នុងខេត្តកំពង់ចាម បានត្រៀមខ្លួនដើម្បី អបអរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណន-តេជោ
ដើម្បីចូលរួមអបសាទរ មហាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ គេសង្កេតឃើញថា អាជ្ញាធរមន្ទីរ អង្គភាពគ្រឹះស្ថានសិក្សាមីក្រូហិវញ្ញវត្ថុ និងប្រជាពលរដ្ឋ ក្នុងសហគមន៍បានត្រៀមខ្លួនរួចជាស្រេច ក្នុងការរៀបចំនូវឧបករណ៍ និងសម្ភារៈ មួយចំនួន ដូចជា ៖ ស្គរ គង់ រគាំង ត្រដោក ជាដើម… ដើម្បី ទូង វាយ ឬគោះ ឲ្យបន្លឺសម្លេង កងរំពង នៅក្របខណ្ឌទូទាំងខេត្តកំពង់ចាម និងដោយឡែក នៅទូទាំងប្រទេសកម្ពុជា ។

យ៉ាងណាមិញ មកដល់ពេលនេះ យើងក៏សង្កេតឃើញថា នៅតាមស្ថាប័ន មន្ទីរ អង្គភាព គ្រឹះស្ថានសិក្សាអប់រំ និងសហគមន៍ បានរៀបទង់ជាតិ ទង់ជ្វាលា ចងបដាពាក្យស្លោកផ្សេងៗ រួមនឹងការរៀបចំតុបតែងភ្លើងលម្អ នាពេលរាត្រី តាមទីកន្លែងរៀងៗខ្លួន រួចរាល់ហើយ ។ ដូចគ្នានោះដែរ ក្រៅពីការណែនាំឲ្យប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ ត្រៀមនូវសម្ភារៈ ឧបករណ៍ផ្សេងៗ សម្រាប់បន្លឺជាស្នូរសំឡេងកងរំពងឡើង អាជ្ញាធរមូលដ្ឋាន ក៏បានចលនាប្រជាពលរដ្ឋ ឲ្យដាក់ និងចងទង់ជាតិ នៅផ្នែកខាងមុខផ្ទះរបស់ខ្លួនផងដែរ ។ដោយឡែក នៅតាមទីវត្តអារាមនីមួយៗវិញ គេសង្កេតឃើញ ព្រះគ្រូចៅអធិការ គណៈកម្មការ អាចារ្យវត្ត ក៏បានត្រៀម និងរៀបចំស្គរ គង់ រគាំង ជាដើម ដើម្បី ទទួលស្វាគមន៍ មហាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ របស់កម្ពុជា នាថ្ងៃទី០៥ ខែសីហា នេះ ផងដែរ៕
អត្ថបទ៖ចាន់ពេជ្រ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


