ព័ត៌មានជាតិ
ប្រមុខដឹកនាំកម្ពុជា ឆ្លើយតបប្រតិកម្មមហាជនជុំវិញ ការបោះបង្គោលព្រំដែននៅជ្រៃធំទឹកដីកម្ពុជា
ប្រមុខដឹកនាំកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការពន្យល់ឆ្លើយតបទៅប្រតិកម្មមហាជន ទាក់ទងការបោះបង្គោលព្រំដែននៅកោះធំ ខេត្តកណ្ដាលជាប់ជាមួយប្រទេសវៀតណាម ក្រោយឃើញបង្គោលព្រំដែនមួយបានបោះនៅលើច្រាំងដីគោកនៅក្នុងទឹកដីប្រទេសកម្ពុជា។
ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិសាភោជនាហាររៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នារសៀលថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតីបានពន្យល់បញ្ជាក់ថា ដោយសារបង្គោលព្រំដែននៅកោះធំខេត្តកណ្តាលដើរតាមខ្សែទឹក ទើបមានការបោះបង្គោលព្រំដែនភ្លោះ ដោយមួយនៅទឹកដីកម្ពុជា និងមួយទៀតនៅទឹកដីប្រទេសវៀតណាម។

សម្តេចធិបតីបានគូសបញ្ជាក់ថា កាលជំនាន់បារាំង បង្គោលបោះនៅលើច្រាំង។ កាលណាបង្គោលបោះនៅលើច្រាំងប្រទេសកម្ពុជា ពលរដ្ឋកម្ពុជាចង់ចុះប្រើប្រាស់ទឹក ត្រូវសុំខាងភាគីវៀតណាម។ បើបង្គោលបោះនៅលើច្រាំងប្រទេសវៀតណាម បើពលរដ្ឋវៀតណាមចង់ប្រើប្រាស់ទឹក ត្រូវសុំពីខាងភាគីកម្ពុជា។
ដូច្នេះដើម្បីកុំឲ្យពិបាក រដ្ឋាភិបាលបានចរចាបោះបង្គោលភ្លោះ។ មួយនៅទឹកដីកម្ពុជានិងមួយទៀតនៅទឹកដីវៀតណាម ដើម្បីប្រើប្រាស់ផ្លូវទឹករួមគ្នាកុំឲ្យពិបាកសុំគ្នាទៅវិញទៅមក។


ពាក់ព័ន្ធការបោះបង្គោលព្រំដែននៅសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន (អតីតស្រុកកោះធំ) រដ្ឋបាលខេត្តកណ្ដាលក៏ពន្យល់ពីបច្ចេកទេសក្នុងការបោះបង្គោលព្រំដែនក្នុងស្ថានភាពព្រំដែនខណ្ឌចែកដោយផ្លូវទឹក។
រដ្ឋបាលខេត្តកណ្តាលបានស្រាយបំភ្លឺថា ជាលក្ខណៈបច្ចេកទេសនៃការបោះបង្គោលព្រំដែន ក្នុងករណីខ្សែព្រំដែនដើរតាមទន្លេឬផ្លូវទឹក ភាគីទាំងពីរ (កម្ពុជា-វៀតណាម) ត្រូវបោះបង្គោលព្រំដែនភ្លោះនៅសងខាងទន្លេឬផ្លូវទឹកនោះ ដោយបង្គោលមួយត្រូវបោះនៅមាត់ច្រាំងខាងកម្ពុជា និងបង្គោលមួយទៀតត្រូវបោះនៅមាត់ច្រាំងខាងទឹកដីវៀតណាម។
ជាក់ស្ដែងបង្គោលព្រំដែនបំពេញបន្ថែមលេខ 245/4(1) ដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន (អតីតស្រុកកោះធំ) ដែលគណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរបានឯកភាពខណ្ឌសីមា និងបោះបង្គោលព្រំដែនរួចហើយ ដោយខ្សែព្រំដែននៅកំណាត់នេះដើរតាមផ្លូវទឹកទន្លេបាសាក់។
បង្គោលព្រំដែនបំពេញបន្ថែមលេខ 245/4(1) ជាបង្គោលមួយក្នុងចំណោមបង្គោលភ្លោះទាំងពីរ (បង្គោលលេខ 245/4(1) និងបង្គោលលេខ 245/4(2)) ដែលត្រូវបោះនៅសងខាងច្រាំងទន្លេបាសាក់ គឺបង្គោលព្រំដែនបំពេញបន្ថែមលេខ 245/4(1) បោះនៅមាត់ច្រាំងទន្លេបាសាក់ស្ថិតក្នុងទឹកដីកម្ពុជា និងបង្គោលព្រំដែនលេខ 245/4(2) បោះនៅមាត់ច្រាំងម្ខាងទៀតនៃទន្លេបាសាក់ស្ថិតក្នុងទឹកដីវៀតណាម៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


