ជីវិតកម្សាន្ដ
គ្រូបង្វឹកជនជាតិកូឡុំប៊ីដ៏មានឥទ្ធិពលក្នុងវិស័យកញ្ញាឯកត្រូវបានស្ថាប័ន MUC អញ្ជើញមកកម្ពុជា
ស្ថាប័ន Miss Universe Cambodia បានប្រកាសឲ្យដឹងថា គ្រូបង្វឹកជនជាតិកូឡុំប៊ីដ៏មានឥទ្ធិពលនៅក្នុងវិស័យកញ្ញាឯកលោក ទីកូ រ៉េហ្គោ Tico Rega បាននិងកំពុងត្រៀមធ្វើដំណើរមកកាន់ប្រទេសកម្ពុជានៅសប្ដាហ៍នេះ។

ដំណើរមកកាន់ប្រទេសកម្ពុជារបស់លោក ទីកូ រ៉េហ្គោ Tico Rega នេះគឺ ធ្វើឡើងតាមការអញ្ជើញរបស់ស្ថាប័ន Miss Universe Cambodia ដើម្បីផ្ដល់បទពិសោធន៍ថ្មីដល់កញ្ញាឯកចក្កវាឡរបស់កម្ពុជាយើង។ នេះបើតាមការបញ្ជាក់របស់ផ្លូវការរបស់ MUC។
ប្រភពបានលើកឡើងថា ទីកូ រ៉េហ្គោ Tico Rega គឺ ជាគ្រូបង្វឹកដ៏មានឥទ្ធិពលម្នាក់ក្នុងវិស័យកញ្ញាឯក។ គាត់ធ្វើដំណើរជុំវិញពិភពលោក និងមានបទពិសោធន៍ក្នុងការបង្ហាត់បង្រៀនកញ្ញាឯកជាច្រើននាក់មកហើយ។គ្រូបង្វឹកជនជាតិកូឡុំប៊ីរូបនេះនឹងមកដល់ប្រទេសកម្ពុជាក្នុងសប្ដាហ៍នេះ ដើម្បីផ្ដល់បទពិសោធន៍ថ្មីដល់កញ្ញាឯកចក្កវាឡរបស់យើង។

ស្ថាប័នខាងលើបានបញ្ជាក់បន្ថែមថា សូមស្វាគមន៍ ទីកូ មកកាន់គ្រួសារកញ្ញាឯកចក្កវាឡកម្ពុជា។ គួរបញ្ជាក់ដែរថា គិតមកដល់ពេលនេះកម្មវិធី Miss Universe Cambodia 2024 បានប្រកាសពីសមាសភាពនៃបេក្ខនារី ៥រូប និងបានធ្វើការសម្ភាសន៍ជ្រើសរើសពីគណៈកម្មការដែលកំពុងត្រៀមជ័យលាភីប្រចាំឆ្នាំនាពេលឆាប់ៗខាងមុខនេះ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


