Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ កំពុងសាកល្បងប្រើប្រាស់កម្មវិធី អេអាយ តាមសាលាមួយចំនួនបង្រៀនសិស្សឲ្យចេះបំណិនសតវត្សរ៍ទី២១

បានផុស

នៅ


លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី០៨សីហានេះថា បច្ចុប្បន្ននេះ ក្រសួងអប់រំបាននិងកំពុងសាកល្បងប្រើប្រាស់កម្មវិធី អេ អាយ នៅតាមសាលាមួយចំនួនសម្រាប់ការរៀននិងបង្រៀនដើម្បីឱ្យសិស្សានុសិស្សចេះបំណិនសតវត្សរ៍ទី២១ និងចៀសផុតពីការឆបោកតាមប្រព័ន្ធអនឡាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបានបន្តថា ក្រសួងអប់រំបានដាក់កម្មវិធី អាយ ស៊ី ធី ទៅក្នុងកម្រិតបឋមសិក្សារហូតដល់មធ្យមសិក្សាហើយមានសាលាមួយចំនួនកំពុងសាកល្បងការប្រើប្រាស់កម្មវិធី អេ អាយ នៅក្នុងការរៀន និងបង្រៀនដូចជាការប្រើប្រាស់សរសេរកូដជាដើមដែលចំណុចទាំងនេះលោកគ្រូអ្នគ្រូនៅតាមសាលាមួយចំនួននឹងដាក់បញ្ចូលទៅក្នុងម៉ោងសិក្សា
អាយ ស៊ី ធី និងម៉ោងសិក្សាបន្ថែមផងដែរ។

លោកស្រីបានបន្តទៀតថា ការជំរុញពីវិធីសាស្ត្របង្រៀននេះដើម្បីធ្វើយ៉ាងណាមិនត្រឹមគ្រាន់តែឱ្យសិស្សានុសិស្ស
មានចំណេះដឹងទៅលើគ្រប់មុខវិជ្ជាត្រូវរៀនតាមសាលានោះទេ ពោលគឺត្រូវមានបំណិនសតវត្សរ៍ទី២១ ក្នុងនោះចំណុចសំខាន់ គឺបំណិនក្នុងការត្រិះរិះពិចារណា ការធ្វើវិនិច្ឆ័យការបង្កើតអ្វីៗថ្មី ការវិភាគ និងដោះស្រាយបញ្ហាជាដើមដើម្បីឱ្យសិស្សអាចវិនិច្ឆ័យបានទៅលើទិន្នន័យព័ត៍មាននានាដែលទទួលបានតាមប្រព័ន្ធអនឡាញដោយសារនៅតាមប្រព័ន្ធ​អនឡាញមានព័ត៍មានក្លែងបន្លំ ឬព័ត៍មានប្រឌិត ឬការឆបោកមួយចំនួនកំពុងបំពុលសង្គម។

លោកស្រីបានបន្ថែមថា «ដូច្នេះហើយបំណិននៃការដោះស្រាយបញ្ហាក៏ដូចជាការត្រិះរិះពិចារណា និងវិនិច្ឆ័យថា
តើអ្វីដែលជារឿងត្រឹមត្រូវ និងមិនត្រឹមត្រូវ និងអ្វីជាការពិត និងមិនមែនជាការពិតជារឿងសំខាន់មួយដែលក្រសួងបាននិងកំពុងយកចិត្តទុកដាក់តាមរយៈការដាក់ឱ្យមាននៅវិធីសាស្ត្របង្រៀនតាមបែបស្ថាបនានិយមរៀនតាមបែបគម្រោងរៀនតាមបែបរុករក និងវិធីសាស្ត្របង្រៀនផ្សេងៗទៀតដើម្បីធ្វើយ៉ាងណាឱ្យសិស្សទទួលបានបំណិនសតវត្សរ៍ទី២១នេះ»។

លោកស្រីបានបញ្ជាក់ថា លើសពីនេះទៀតក្រសួងក៏ចង់ឱ្យសិស្សានុសិស្សពិសេសយុវជនឱ្យយល់ដឹងពីរបៀបប្រើប្រាស់ឧបករណ៍ឌីជីថល វិធីសាស្ត្រការពារហានិភ័យលើប្រព័ន្ធអនឡាញ ស្វែងយល់ពីអ្វីដែលជាពលរដ្ឋឌីជីថលប្រកបដោយការទទួលខុសត្រូវសម្រាប់ចែករំលែកតាមប្រព័ន្ធអនឡាញឱ្យមានប្រសិទ្ធិភាពផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម