ព័ត៌មានជាតិ
កំណាត់ផ្លូវមួយចំនួនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅបន្តជន់លិច ដោយសារភ្លៀងធ្លាក់ ១ មេយ៉ាងធំ កាលពីយប់មិញ
តាមបណ្ដាញសង្គមសង្កេតឃើញប្រជាពលរដ្ឋអ្នកធ្វើដំណើរ បានបង្ហោះជាសាធារណៈថា កំណាត់ផ្លូវមួយចំនួនដែលជាតំបន់ទាប ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅបន្តជន់លិច មិនទាន់ស្រកអស់ទឹកនៅឡើយទេ ដោយសារតែកាលពីយប់ថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២៤ មានភ្លៀងធ្លាក់យ៉ាងខ្លាំង បណ្ដាលឲ្យគ្រប់ផ្លូវមានការជន់លិច។

ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២៤ នៅកំណាត់ផ្លូវលេខ ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ប្រជាពលរដ្ឋអ្នកធ្វើដំណើរឆ្លងកាត់តំបន់នេះ ត្រូវរងការជន់លិចយ៉ាងខ្លាំង ដោយជំនន់ទឹកភ្លៀងមិនទាន់បង្ហូរចូលទៅតាមប្រព័ន្ធលូអស់នោះទេ។
លោក ស្នា ប្រជាពលរដ្ឋអ្នកធ្វើដំណើរឆ្លងកាត់តំបន់ផ្លូវលេខ ១៩៨៦ លើកឡើងថា កំណាត់ផ្លូវនេះ តែងតែលិចជាប់ជាប្រចាំ ប្រហែលជាតំបន់ទាបជាងគេ និងលំហូរ នៃទឹកពីតំបន់ខ្ពស់ៗ ហូរចូលមកតំបន់ផ្លូវនេះ ទើបធ្វើឲ្យផ្លូវលេខ ១៩៨៦ បន្ទាប់ពីភ្លៀងរួច ២ ទៅ ៣ ថ្ងៃ ទើបស្រកទឹកអស់វិញ។

សូមបញ្ជាក់ថា បច្ចុប្បន្ន រាជរដ្ឋាភិបាល ក៏ដូចជាមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបន្តយកចិត្តទុកដាក់យ៉ាងខ្លាំង និងកំពុងមមាញឹកផងដែរ គ្រប់បណ្ដាមូលដ្ឋានខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ ក្នុងការស្ដារប្រឡាយ ប្ដូរប្រព័ន្ធលូជាដើម ដើម្បីកាត់បន្ថយការជន់លិចពេលមានភ្លៀងធ្លាក់ៗ ម្ដង។ ប៉ុន្តែនៅចំណុចកំណាត់ផ្លូវលេខ ១៩៨៦ នោះ ក៏មានប្រឡាយមួយខ្សែផងដែរ តែមិនឃើញមានការស្ដារប្រឡាយឲ្យមានចរន្តលំហូរទឹកឲ្យបានទាន់ពេលវេលានោះទេ។
ប្រជាពលរដ្ឋ បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ គួរមានវិធានការ ឬ មានការផ្លាស់ប្ដូរប្រព័ន្ធលូ ឲ្យបានមុខកាត់ធំជាង ឬ ស្ដារប្រឡាយឲ្យមានបរិមាណអាចផ្ទុកទឹកបាន ទើបអាចរំដោះជំនន់ទឹកភ្លៀងបានលឿនជាងនេះ៕
អត្ថបទ ៖ សុភា







-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៣ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន